គ្រាន់តែឮ Ford Ranger ប្រិយមិត្តច្បាស់ដឹងថាជារថយន្តប្រភេទ Pick up ឬ មួយបាំងកន្លះ។ ឥលូវនេះ Ford Ranger ស៊េរីឆ្នាំ ២០១៦ មានដាក់លក់លើទីផ្សារកម្ពុជាហើយក្នុងតម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារឡើងទៅតាមម៉ាស៊ីនតូច ឬធំ។
កំពូលរថយន្ត Pick up ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុន RMA នាំចូលមកលក់ជាផ្លូវការ ដោយមានបំពាក់មកនូវបច្ចេកវិទ្យាដ៏អស្ចារ្យមិនធ្លាប់មានពីមុនដូចជា អេក្រង់ Touch Screen និង អាចភ្ជាប់ទូរសព្ទដៃ ផ្ដល់អគ្គិសនី 240V ប្រព័ន្ធជំនួយលើចង្កូត ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត ប្រព័ន្ធត្រួតពិនិត្យនូវសម្ពាធកង់ ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល ប្រព័ន្ធពិនិត្យអ្នកបើកបរមានស្មារតីគ្រប់គ្រាន់ក្នុងការបើកបរ និង ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ជាដើម។
សម្រាប់ពណ៌មានច្រើនជម្រើសដែលខាងរោងចក្រផលិតតម្រូវតាមអតិថិជនកុម្ម៉ង់។