យកមកពីសប្បាយ ប្រដាល់សេរីថ្នាក់ជាតិឆ្នាំនេះទម្ងន់ ៦៣,៥ គីឡូក្រាមគ្មានដៃគូសម្រាប់ ឡៅ ចន្រ្ទា
ជើងខ្លាំងវ័យក្មេង ឡៅ ចន្រ្ទា គិតថា ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាមគ្មានគូប្រជែង ដើម្បីដណ្ដើមជើងឯកពីគេឡើយ សម្រាប់ការប្រកួតប្រដាល់សេរីថ្នាក់ជាតិដែលបានរៀបចំតាំង ពីថ្ងៃទី១៩ ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។

កីឡាករ ឡៅ ចន្ទ្រា
អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺ ឡៅ ចន្ទ្រា បានឲ្យដឹងថា ក្នុងប្រភេទទម្ងន់ដែលគេចូលរួមប្រកួតនេះគ្មានកីឡាកររូបណាដែលធ្វើឲ្យគេព្រួយបារម្ភក្នុងការប្រកួតប្រជែងយកជើងឯកឡើយ។ កាលពីឆ្នាំ២០១៤ កន្លងទៅប្អូនប្រុសរបស់ ឡៅ ស៊ីណាត រូបនេះក៏បានចូលប្រកួតប្រដាល់សេរីជើងឯកថ្នាក់ជាតិនេះដែរ ដោយទទួលលេខ ១ ទៀតផង។
No comments:
Post a Comment