Pages

Tuesday, May 12, 2015

សពសិស្ស សាលាភូមិឫស្សី ២នាក់ ដែលលង់ទឹកស្លាប់ នៅក្នុងទឹករណ្តៅដី បានអណ្តែត ឡើងហើយ

brought to you by IT Koh Trol


ប្រមកពី ដើមអម្ពិល​​ ភ្នំពេញ៖ ក្មេងប្រុស២នាក់ ត្រូវបានមិត្តភក្តិ រាយការណ៍ប្រាប់សមត្ថកិច្ចថា បានលុងទឹកស្លាប់ នៅក្នុងបឹងមួយកន្លែង ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ បង្ករការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១៥ និង៣០ នាទី រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ លុះព្រឹកឡើង ទើបរកសពឃើញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្មេងប្រុសទាំង២នាក់ ដែលត្រូវបាន មិត្តភក្តិប្រាប់ថា លង់ទឹកស្លាប់នោះ ទី១ឈ្មោះ ចិត្រ អាយុ១២ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ សេង ពេជ្ររដ្ឋា អាយុ១៣ឆ្នាំ រស់នៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង១៥ជាង ថ្ងៃទី១១ ឧសភា ២០១៥ មានក្មេងៗ៥ទៅ៦នាក់ បាននាំគ្នាមកហែលទឹកលេង នៅក្នុងបឹងនេះ លុះរហូតដល់វេលាម៉ោង ១៥និង៣០នាទី ថ្ងៃខែដដែល ស្រាប់តែមានមិត្តភក្តិក្មេងរងគ្រោះ បានរត់មករាយការណ៍ប្រាប់ថា មិត្តភក្តិ គេ២នាក់ បានលង់ទឹកស្លាប់នៅក្នុងបឹង ភ្លាមៗនោះពួកគាត់ បានចុះដល់ចំណុចកើតហេតុ ទាក់ទងរកអ្នកចេះហែលទឹក រកអួន ចុះក្នុងទឹករៀវរកសពក្មេងរងគ្រោះ រហូតដល់ វេលាម៉ោង១៨និង៣០នាទី ថ្ងៃដដែល នៅតែរកមិនឃើញ។
សមត្ថកិច្ចប្រាប់បន្តទៀតថា នៅក្នុងអំឡុងពេលនេះ ពួកគាត់កំពុងព្យាយាម ស្វែងរកក្រុមគ្រួសារក្មេងប្រុសរងគ្រោះ ដើម្បីរង់ចាំមើល អ្នកជំនាញមុជទឹករៀវរកសព តើរៀវរកឃើញនៅពេលណា?។
សមត្ថកិច្ចប្រាប់បញ្ជាក់ ឲ្យដឹងថា នាវេលាម៉ោង ៨និង៥០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ សពក្មេងប្រុសទាំង២នាក់ ត្រូវបានអ្នកមុជទឹកអូសអួនរកឃើញ ព្រមទាំងនរគបាល ជំនាញកោសល្យវិច្ច័យ ពិនិត្យឃើញថា ក្មេងប្រុសទាំង២នាក់ ពិតជាស្លាប់ដោយ ករណីលង់ទឹកប្រាកដមែន មិនមែនករណីផ្សេងៗ កើតឡើងនោះទេ។
ក្រោយពីពិនិត្យរួចរាល់ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ សង្កាត់ដង្កោ ខណ្ឌសង្កោ៕

No comments:

Post a Comment