ប្រភពមកពី សប្បាយ Irina Shayk បានប្រាប់មូលហេតុពិតដែលធ្វើឱ្យនាងដាច់ចិត្តបែកជាមួយ Cristiano Ronaldo ថាមកពីកីឡាកររូបនេះលួចទាក់ទងស្រីផ្សេងច្រើនពេកអំឡុងពេលស្រលាញ់គ្នា ដោយចេះតែផ្ញើសារទៅរកស្រីផ្សេងរហូត។
តារាបង្ហាញម៉ូដរុស្ស៊ី Irina និង Ronaldo បានចាប់ផ្ដើមស្រលាញ់គ្នាតាំងពីឆ្នាំ២០១០មកម៉្លេះ ហើយទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរនេះទើបតែដល់ផ្លូវបំបែកកាលពីប៉ុន្មានខែមុននេះទេ ដោយពេលនោះពួកគេទាំងពីរមិនបានប្រាប់ពីមូលហេតុឱ្យពិតប្រាកដឡើយ។
តែពេលនេះ កាសែត The Sun បានទម្លាយរឿងពិតប្រាកដដែលធ្វើឱ្យស្រីស្រស់ប្រុសស្អាតនេះបែកគ្នាហើយ ដោយសំអាងថានេះជាពាក្យសម្ដីរបស់ Irina ផ្ទាល់៖ “ខ្ញុំបានសម្រេចចិត្តបែកជាមួយ Ronaldo ដោយសារតែគាត់មានស្រីច្រើនពេក។ រឿងមានស្រីនេះ គេប្រាប់ខ្ញុំច្រើនដងហើយតែខ្ញុំមិនជឿនោះទេ ព្រោះខ្ញុំជឿជាក់គាត់ខ្លាំងណាស់ តែចុងបញ្ចប់គាត់បោកខ្ញុំទាល់តែបាន។ ខ្ញុំដឹងច្បាស់យ៉ាងនេះគឺដោយសារតែបានលួចមើលសារដែលគាត់ផ្ញើទៅនារីដទៃទៀត។ ហើយសានោះគឺផ្ញើទៅស្រីៗជាច្រើន មានទាំងនៅកូឡុំប៊ី អូស្ត្រាលីនិងបារាំងជាដើម”។
បន្ទាប់ពីចែកផ្លូវគ្នាដើរជាមួយ Cr7 មក កាលពីពេលថ្មីៗនេះ ស្រីស្អាតវ័យ២៩ឆ្នាំខាងលើក៏ត្រូវបានគេឃើញមានទំនាក់ទំនងជាមួយតារាភាពយន្តម្នាក់ឈ្មោះ Bradley Cooper ដែលសម្ដែងក្នុងរឿងល្បីដូចជា The A Team, Guardians of The Galaxy និង American Sniper ជាដើមផងដែរ៕
No comments:
Post a Comment