Pages

Sunday, May 17, 2015

រក​ឃើញ​ជើង​ខ្លាំង​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​​​ ​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ

brought to you by IT Koh Trol
ប្រភពមកពី​ សប្បាយ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ​ពេល​នេះ​ដំណើរ​ឆ្ពោះ​ទៅ​គ្រង​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខារ៉ាបាវ​ដែល​តែង​តែ​ប្រកួត​រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស្ទឹង​មានជ័យ​បាន​រក​ឃើញ​បេក្ខភាព​ឆ្លង​មកកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

កែវ​ រំចង់​3
កីឡាករ​ កែវ រំចង់

​ក្រោយ​ឆ្លង​កាត់​ម្នាក់​ ៤ ប្រកួត​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ឃើញ​ថា​កីឡាករ​កម្ពុជា​ ២ រូប​មាន​ពិន្ទុ​ខ្ពស់​គឺ កែវ រំចង់ និង ឡុង សុភី ។ ចំណែក​កីឡាករ​​ឆ្លង​ដែន​​មកពី​ប្រទេស​ថៃ​​​​វិញ​គឺ​​ជើង​ខ្លាំង​​កម្ពស់​ខ្ពស់ Rareung Lukchampacha និង​ជើង​ខ្លាំង​ Tilek Pithak ។ ​កីឡាករ​ទាំង​ ៤​ នាក់​នេះ​​នឹង​​ត្រូវ​ដណ្ដើម​ខ្សែក្រវាត់​​ខារ៉ាបាវ​​បន្ត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដើម្បី​ស្វែង​រក​ជើង​ឯក​គ្រង​ខ្សែក្រវាត់​​ដែល​មាន​ទឹក​ប្រាក់ ៥ ពាន់​ដុល្លារ​សម្រាប់​​ជើង​​ឯក។

បួន​ប្រកួត​របស់​កែវ រំចង់ គឺ​ប្រកួត​ទី​មួយ​​​យក​ឈ្នះ​​កីឡាករ​ថៃ Rareung Lukchampacha។ ចំណែក​​ប្រកួត​ទី ២ គេ​បាន​​ផ្ដួល​ ​Sarm Dieng Petch Nop kav ​ជា​កីឡាករ​​​ដូរ​ជំនួស​ Sam San Sorsamphong  ។ ខណៈ​​ការ​ប្រកួត​ក្នុង​ជុំ​ទី ៣ របស់​គេ​​គឺ​ទទួល​បាន ​៣ ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ​ព្រោះ​កីឡាករ​ SINGHA​ THORNGNOY  ត្រូវ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​មិន​អាច​ប្រកួត​បាន​ព្រោះ​មាន​របួស​ និង​ប្រកួត​ទី​បួន​យប់​មិញ​​នេះ​កីឡាករ​កម្ពុជា​រួប​នេះ​បាន​យក​ឈ្នះ Tilek Pithak ​ដោយ​ពិន្ទុ។

ចំពោះ​​កីឡាករ​ ឡុង សុភី វិញ​បួន​ប្រកួត​​របស់​​គេ​គឺ​​ប្រកួត​ទី ១ ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Tilek Pithak ។ ចំណែក​​ប្រកួត​​ទី​ ២ ​កីឡាករ​កម្ពុជា​រូប​នេះ​បាន​យក​ឈ្នះ​កីឡាករ​ថៃ SINGHA​ THORNGNOY ​ហើយ​​ប្រកួត​ទី ៣ គេ​បាន​យក​ឈ្នះ​កីឡាករ  ​Sarm Dieng Petch Nop kav  និង​​ប្រកួត​​ទី ៤ ​គឺ​យក​ឈ្នះ Rareung។
ឡុង សុភី1
កីឡាករ ឡុង សុភី

សម្រាប់​កីឡាករ​ឆ្លង​ដែន​មកពី​ប្រទេស​ថៃ​ Rareung ​ប្រកួត​ក្នុង​វគ្គ​​សន្សំ​ពិន្ទុ​​​ជុំ​ទី​មួយ​បាន​ចាញ់​ពិន្ទុ​ កែវ រំចង់ ។ ចំណែក​​​ប្រកួត​ទី២ គេ​បាន​​ផ្ដួល​ វង្ស ណយ ​​​ក្នុង​ទឹក​ទី ៤ ហើយ​​ប្រកួត​ទី ៣ ​កីឡាករ​ថៃ​រូប​នេះ​បាន​យក​ឈ្នះ​ ម៉ឺន សុភា​ និង​​ប្រកួត​ទី ៤ ​ប្រកួត​ចាញ់​ ឡុង សុភី ។

Vong Noy vs Thai4
កីឡាករ Rareung Lukchampacha

សម្រាប់​​ ៤ ប្រកួត​របស់ Tilek Pithak ​វិញ​​ប្រកួត​​ទី ១​ ឈ្នះ ឡុង​ សុភី ​ប្រកួត​ទី ២ ចាញ់​ពិន្ទុ​ ម៉ឺន សុភា ​ប្រកួត​ទី ៣ ចាញ់​ វង្ស ណយ និង ​ប្រកួត​​ទី ៤ ​ចាញ់ កែវ រំចង់ ។
khmer boxing9
កីឡាករ Tilek បង្គោល ខៀវ

khmer boxing7

khmer boxing11

No comments:

Post a Comment