មកពី សប្បាយ តារាដែលចាប់ផ្ដើមផ្ទុះល្បីតាមរយៈបទ Baby I’m Sorry លោក Jimmy Kiss កញ្ញា ឱក សុគន្ធកញ្ញា តារាពូកែលេងស្ទីលមុខ ម៉ូដសក់ ខោអាវ ទេព បូប្រឹក្ស និងម្ចាស់ពាន The Voice Cambodia រដូវកាលដំបូង ប៊ុត សីហា បានអន្ទងអារម្មណ៍ទស្សនិកជនមិនតិចទេ តាមរយៈទឹកដមសំនៀងមុតៗ នៅលើឆាកចម្រុះភ្លើងពណ៌នៅក្នុងរាត្រី Cambodia Beer Awards Night នៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញយប់មិញ ដើម្បីស្វាគមន៍ការទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO របស់ស្រាបៀរកម្ពុជា។ ប៉ុន្តែ អ្វីដែលឆាបឆក់ក្រសែភ្នែកទស្សនិកជនបំផុតនោះគឺ តារារួមទ្រនំ ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស បានលេងស្ទីលម្យ៉ាងម្នាក់ប្លែកតែម្ដង ជាមួយក្រុមរាំរៀងៗខ្លួន។ តោះមើលបន្តិចមើល នរណាឡូយជាងនរណា?
ដោយ៖ ប៉ែន សុផាន់ណា
No comments:
Post a Comment