Pages

Wednesday, May 27, 2015

មេធាវី​កេនយ៉ា​​ចង់​រៀបការ​ជាមួយ​កូន​ស្រី​អូបាម៉ា​ដោយ​ជំនូន​សត្វ ១៥០​ក្បាល

brought to you by IT Koh Trol
មកពី  សប្បាយ  មេធាវី​ជន​ជាតិ​កេនយ៉ា​ម្នាក់ មាន​បំណង​ចង់​រៀបការ​ជាមួយ​នាង ម៉ាលៀ អូបាម៉ា (Malia Obama) ដែល​​ជា​កូន​ស្រី​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ដោយ​សន្យា​ថា​នឹង​ផ្ដល់​ជា​ជំនូន ចៀម ៧០​ក្បាល មេ​គោ ៥០​ក្បាល និង​​ពពែ ៣០​ក្បាល។

???????????????????????????????
មេធាវី Felix Kiprono (រូបកណ្តាល)

មេធាវី Felix Kiprono មិន​មែន​ចេះ​តែ​លើក​ឡើង​ផ្ដេសផ្ដាស​ឡើយ ហើយ​ថែម​ទាំង​អះអាង​ទៀត​ថា ​ក្ដី​ស្រលាញ់​របស់​លោក​ចំពោះ Malia គឺ​ជា​ការ​ពិត។ មេធាវី​ស្បែក​ខ្មៅ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន The Nairobian របស់​ប្រទេស​កេនយ៉ា​ថា “ខ្ញុំ​បាន​ចាប់​អារម្មណ៍​លើ​នាង​តាំង​ពី​ឆ្នាំ២០០៨ (ពេល​នោះ Malia មាន​អាយុ ១០​ឆ្នាំ) ហើយ​ជា​ការ​ពិត​ណាស់… ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មិន​ទាក់​ទង​ជាមួយ​អ្នក​ណា​ទេ ដោយ​សន្យា​ថា​នឹង​ស្មោះ​ជាមួយ​នាង”។

២លោក អូបាម៉ា និង​កូន​ស្រី​វ័យ ១៧​ឆ្នាំ​ម៉ាលៀ

​​លោក Kiprono បាន​និយាយ​ថា នឹង​ដាក់​សំណើ​សុំ​រៀបការ​របស់​ខ្លួន​ទៅ​លោក អូបាម៉ា ហើយ​សង្ឃឹម​ថា​មេដឹកនាំ​ស្បែក​ខ្មៅ​រូប​នេះ​នាំ​កូន​ស្រី​តាម ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​នាម​ជា​ប្រធានាធិបតី​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កេនយ៉ា។ បច្ចុប្បន្ន​យាយ​របស់​លោក អូបាម៉ា ដែល​មាន​អាយុ​ខ្ទង់ ៩០​ឆ្នាំ ក៏​កំពុង​រស់នៅ​ប្រទេស​កេនយ៉ា ជាមួយ​ញាតិ​សន្តាន​ផ្សេង​ទៀត​ដែរ។ ​

“ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀប​ចំ​សំបុត្រ​មួយ​ទៅ​លោក អូបាម៉ា ដើម្បី​ឲ្យ​គាត់​នាំ Malia មក​ជា​មួយ… ខ្ញុំ​សង្ឃឹម​ថា ស្ថាន​ទូត​នឹង​នាំ​សំបុត្រ​នេះ​ទៅ​ដល់​គាត់”។ ​លោក Kiprono និយាយ។ មេធាវី​ស្បែក​ខ្មៅ​រូប​នេះ បាន​បន្ថែម​ទៀត​ថា “មនុស្ស​មួយ​ចំនួន​អាច​និយាយ​ថា​ខ្ញុំ​សម្លឹង​ឃើញ​លុយ​គ្រួសារ​គេ… តែ​វា​មិន​មែន​ជា​ការ​ពិត​ទេ ស្នេហា​ខ្ញុំ​ទើប​ពិត”។

មេធាវី​វ័យ​ក្មេង បាន​​និយាយ​ថា បន្ទាប់​ពី​រៀបការ​រួច លោក​នឹង​បង្រៀន​កូន​ស្រី​វ័យ ១៧​ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក ឲ្យ​ចេះ​ច្របាច់​យក​ទឹក​ដោះ​គោ ចម្អិន​អាហារ និង​ការងារ​ផ្សេង​ទៀត ដូច​នារី​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ដែរ។ យ៉ាង​ណា​ក្តី មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​ពី​សេតវិមាន​នៅ​ឡើយ​ទេ៕
​​​​​
៥

៤

៣

No comments:

Post a Comment