កន្លងទៅថ្មីៗនេះ មានពាក្យចចាមអារ៉ាមបានឲ្យដឹងថា ទូរសព្ទជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung គឺ Samsung Galaxy Note 5 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែសីហាខាងមុខនេះ។
ឥឡូវនេះស្រាប់តែមានរបាយការណ៍ថ្មីមួយបានឲ្យដឹងកាន់តែច្បាស់ទៀតថា ក្រុមហ៊ុន Samsung នឹងធ្វើសន្និសិទ្ធកាសែតនៅក្នុងទីក្រុង New York នៅថ្ងៃទី១៣ ខែសីហាខាងមុខនេះ ហើយក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុនក៏នឹងធ្វើការប្រកាសនូវទូរសព្ទជំនាន់ថ្មីរបស់ខ្លួន គឺ Samsung Galaxy Note 5 និង Samsung Galaxy S6 Edge Plus ផងដែរ។
តាមពាក្យចចាមអាមរ៉ាមកន្លងទៅបានឲ្យដឹងថា លក្ខណៈសម្បត្តិរបស់ Samsung Galaxy Note 5 នឹងបំពាក់ដោយអេក្រង់ទំហំ ៥,៧ អ៊ីង ប្រភេទ Quad HD Display ជាមួយនឹងកម្រិត Resolution 2560 x 1440 ភិចស៊ែល។ បន្ថែមទៅទៀតនោះ Galaxy Note 5 នឹងភ្ជាប់ CPU ប្រភេទ Exynos 7422 ទំហំ RAM 4GB កាមេរ៉ាក្រោយទំហំ 16 MP ជាមួយនឹងមុខងារ OIS។ ចំពោះទំហំផ្ទុកទិន្នន័យវិញគឺប្រហែលចាប់ពី 32GB ទៅ 128GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop។
ចំណែកឯ Galaxy S6 Edge Plus នឹងបំពាក់ដោយអេក្រង់ទំហំ ៥,៧ អ៊ីង និង CPU ប្រភេទ Exynos 7420 ទំហំ RAM 3GM និងកាមេរ៉ាក្រោយទំហំ 16 MP កាមេរ៉ាមុខទំហំ 5 MP ទំហំផ្ទុកទិន្នន័យចាប់ពី 32GB ទៅ 128GB និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ជាមួយនឹង UI ប្រភេទ TouchWiz៕
No comments:
Post a Comment