ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT)ឈានមុខមួយ បានប្រកាសយករូបប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជាមកធ្វើជា Wallpaper ទៅលើ MediaPad X2 ម៉ូដែលថ្មីរបស់ខ្លួន។
លោក អែម យុទ្ធូ នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាបានឲ្យដឹង ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានមកពីការិយាល័យកណ្ដាលនៅទីក្រុង Shenzhen ប្រទេសចិន ដែលក្រុមហ៊ុន Huawei បានជ្រើសរើសយកប្រាសាទអង្គរវត្តដាក់ជារូបភាពលម្អនៅលើឧបករណ៍ MediaPad X2 ស៊េរីថ្មី។
លោកថា ទំហំអេក្រង់ដ៏ធំ 7 អ៊ីញ របស់ MediaPad X2 នឹងរំលេចភាពស្រស់ស្អាតនៃប្រាសាទអង្គរវត្ត។ អ្នកប្រើប្រាស់ MediaPad X2 ជុំវិញពិភពលោកនឹងបានស្គាល់ពីរតនសម្បត្តិដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលនឹងជួយបង្កើនប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនបន្ថែមទៀត។
MediaPad X2 ជាបន្សំរវាងស្មាតហ្វូន និងថេបប្លេតដែលអ្នកជំនាញហៅឈ្មោះថា phablet។ ឧបករណ៍នេះមានលក្ខណៈពិសេសជាមួយអេក្រង់ទំហំធំ 7 អ៊ីញ ធ្វើឲ្យអាចទស្សនារូបភាពស្រស់ស្អាតដូចជា ប្រាសាទអង្គរវត្ត ឬវីដេអូនិងខ្សែភាពយន្តជាដើម។ MediaPad X2 មានរូបរាងស្តើង កម្រាស់ត្រឹមតែ 7.18mm អាចភ្ជាប់ប្រព័ន្ធ 4G និង Wi-Fi ។
Mediapad X2 ក៏បំពាក់ដោយអង្គប្រតិបត្តិការប្រភេទ 64-bit octa-core ទំហំ 2GHz និងស៊ីភីយូ Kirin 930 របស់ក្រុមហ៊ុន Huawei ដោយផ្ទាល់ជាមួយជីភីយូ (GPU) ប្រភេទ Mali-T628 ផ្តល់ភាពងាយស្រួលដូចជា ការហៅទូរសព្ទចេញជាវីដេអូមានដំណើរការស្រួល មានកម្មវិធីនិងហ្គេមកម្សាន្តច្រើន ព្រមទាំងដំណើរការបានយ៉ាងរលូន។ មិនតែប៉ុណ្ណោះ វាក៏មានក្រាហ្វិកដែលមានល្បឿនលឿន និងដំណើរការប្រកបដោយប្រសិទ្ធភាព ដែលអាចឲ្យលេងហ្គេម ដែលមានកម្រិតក្រាហ្វិកខ្ពស់បានយ៉ាងរីករាយ។
Huawei MediaPad X2 នឹងមានចេញលក់ពីរប្រភេទផ្សេងគ្នានៅទីផ្សារពិភពលោក។ ប្រភេទទីមួយនឹងមាន RAM ទំហំ 2GB និងអង្គចងចាំទំហំ16GB។ ចំណែកមួយទៀតមាន RAM ទំហំ 3GB និងអង្គចងចាំទំហំ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់មកជាមួយកាមេរ៉ាប្រភេទ SLR ដោយកាមេរ៉ាខាងក្រោយមានទំហំ 13MP និងកាមេរ៉ាមុខសម្រាប់ការថត “Selfie” ទំហំ 5MP ។ មាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាចអ្នកប្រើប្រាស់ស្តាប់ចម្រៀងបាន 60 ម៉ោង ទស្សនាវីដេអូបាន 12 ម៉ោង និងលេងអ៊ីនធើណេតបានរហូតដល់ 15 ម៉ោង។ ហ្វាប្លេតនេះ ដំឡើងដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 OS ។
MediaPad X2 នឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។ តាមនាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារលោក អែម យុទ្ធូបានឲ្យដឹងថា នៅទីផ្សារកម្ពុជាក្រុមហ៊ុននឹងនាំយកតែប្រភេទ RAM ទំហំ 3GB និងអង្គចងចាំទំហំ 32GB ពណ៌មាសតែប៉ុណ្ណោះដែលតម្លៃខ្ទង់ ៣៥៩ ដុល្លារ។
No comments:
Post a Comment