មនុស្សភាគច្រើនតែងតែធ្វើការដក Flash ចេញពីរន្ធ USB ដោយចុច Safely Eject ទាំងមិនបានដឹងថាតើការធ្វើបែបនេះអាចជួយអ្វីខ្លះបានដល់អ្នកផង។ អញ្ចឹងដើម្បីបកស្រាយចម្ងល់របស់ប្រិយមិត្ត គេហទំព័រ Gizmodo បានបង្ហាញពីតួនាទីនៃការធ្វើ Safely Eject នេះដូចខាងក្រោម។
Safely Eject គឺមានន័យថា ការដកដោយសុវត្ថិភាព ហើយគេតែងធ្វើវានៅពេលដែលចង់ដក Flash ក៏ដូចជាឧបករណ៍អេឡិចត្រូនិកផ្សេងទៀតចេញពីរន្ធ USB នៃកុំព្យូទ័រ។
Safely Eject នេះមានតួនាទីមួយចំនួនគឺ៖
-កាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងអស់រវាង Flash និងកុំព្យូទ័រ
-អាចឲ្យអ្នកប្រើប្រាស់ដឹងថា ការ Copy ឯកសារកំពុងស្ថិតនៅក្នុងដំណើរការ ដូច្នេះមិនអាចដក Flash បាននោះទេ
-អាចឲ្យអ្នកប្រើប្រាស់ដឹងថា ការ Copy ឯកសារកំពុងស្ថិតនៅក្នុងដំណើរការ ដូច្នេះមិនអាចដក Flash បាននោះទេ
អ្នកប្រើប្រាស់មិនចាំបាច់ធ្វើ Safely Eject ក៏បានប្រសិនបើយើងគ្រាន់តែបើកមើលឯកសារដែលមាន ប៉ុន្តែបើគេធ្វើការ Copy ឬ Cut (ផ្ទេរ) ឯកសារពី Flash នោះចូលទៅកុុំព្យូទ័រ ឬពីកុំព្យូទ័រចូលទៅ Flash វិញ នោះត្រូវធ្វើការ Safely Eject ជាមុនសិន ដើម្បីជៀសវាងការបាត់បង់ឯកសារ។
No comments:
Post a Comment