ប្រដាល់សេរី Muay Thai ជាប្រភេទកីឡាដ៏ពេញនិយមក្នុងប្រទេសថៃ។ កីឡាករប្រភេទនេះ ត្រូវបានប្រជាជនថៃលើកកម្ពស់ខ្លាំង ព្រោះមានកីឡាករល្អៗច្រើនដែលបានសាងកេរ្តិ៍ឈ្មោះជូនជាតិនៅលើឆាកអន្តរជាតិ។ ខាងក្រោមនេះ ជា Legends របស់ប្រទេសថៃ១០រូប ដែលគេហទំព័រ MMA Insider បានចាត់ថ្នាក់៖
១. Samart Payakaroon
Samart Payakaroon ជាកំពូលកីឡាករម្នាក់របស់ប្រទេសថៃ។ រូបលោកធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនដូចជា Sports Writers Fighter , Western Boxing និង WBC Super Bantamweight ជាដើម។ កំណត់ត្រារបស់ Samart គឺ ឈ្នះ ១២៩ដង ចាញ់១៩ដង និងស្មើ២ដង។
២. Dieselnoi Chor Thanasukarn
Dieselnoi ជាកីឡាករដែលអាចកាន់ខ្សែក្រវាត់ Lumpinee lightweight បាន៤ឆ្នាំ អំឡុងឆ្នាំ ១៩៨១ដល់១៩៨៥ ។ អ្នកប្រដាល់រូបនេះ មានកំណត់ត្រាឈ្នះ ១១០ដង ចាញ់ ១០ដង និងស្មើ២ដង។ លោក Dieselnoi ព្រមចូលនិវត្តន៍ដោយសារតែគ្មាននរណាហ៊ានប្រកួតជាមួយ។
៣. Saenchai Sor Kingstar
Saenchai ចូលប្រឡូកកីឡាប្រដាល់នេះតាំងពីតូច ហើយបច្ចុប្បន្នរូបគេមានវ័យ៣៤ឆ្នាំហើយ មិនទាន់ចូលនិវត្តន៍ទេ។ កីឡាករលើកពាន Lumpinee នៅវ័យ១៥ឆ្នាំរូបនេះ ធ្លាប់ផ្ដួលជើងខ្លាំង២រូបក្នុងពេលតែមួយគឺ Sagetdao Petpayathai និង Petchboonchu ដោយប្រើពេល៥ទឹក (ពេលនោះលោកជាអ្នកស្នើការប្រកួត២ទល់១ រយៈពេល៥ទឹក)។ ចំពោះកំណត់ត្រារបស់ជើងខ្លាំងរូបនេះ ឈ្នះ២៨៥ដង ចាញ់៥២ដង និងស្មើ២ដង។
៤. Namsaknoi Yudthagarngamtorn
Namsaknoi មានរហស្សនាមថា The Emperor ហើយអ្នកប្រដាល់រូបនេះបានកាន់កាប់ខ្សែក្រវាត់ Lumpinee Lightweight បានរយៈពេល៥ឆ្នាំ។ ចំពោះកំណត់ត្រារបស់កីឡាកររូបនេះគឺឈ្នះ ២៨៥ដង និងចាញ់១៥ដងល្អជាងកីឡាករណាៗទាំងអស់។
៥. Orono Wor Petchpun
Orono ជាកីឡាករដែលធ្លាប់ផ្ដួលជើងខ្លាំងជាច្រើនដូចជា Saenchai Sor Kingstar , Yodsaenklai Fairtex និង Buakaw Por Pramuk ជាដើម។ អ្នកប្រដាល់ដែលចាប់ផ្ដើមហ្វឹកហាត់តាំងពីវ័យ១៥ឆ្នាំរូបនេះធ្លាប់ឈ្នះពានជាច្រើន ហើយចំពោះកំណត់ត្រារបស់លោកវិញគឺ ឈ្នះ១២០ដង ចាញ់៣៦ដងនិងស្មើ៣ដង។
៦. Kongtoranee Payakaroon
Kongtoranee ជាបងប្រុសរបស់កីឡាករ Samart Payakaroon ហើយក៏ជាអ្នកខ្លាំងមួយរូបដែរ។ ចំពោះកំណត់ត្រារបស់លោកគឺ ឈ្នះ២០០ដង និងចាញ់៧៤ដង។
៧. Nontachai Sit O
Nontachai ជាជើងខ្លាំងដែលធ្លាប់ឈ្នះពានជាច្រើន ទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក។ ចំពោះកំណត់ត្រារបស់កីឡាកររូបនេះមិនបានដឹងច្បាស់នោះទេ គ្រាន់តែដឹងថាធ្លាប់ប្រកួតបាន២៥០ដង។
៨. Sagetdao Petphayathai
Sagetdao ធ្លាប់ឈ្នះកំពូលកីឡាករជាច្រើនក្នុងអាជីពរបស់លោកដូចជា Saenchai Sor Kingstar , Petboonchu , Nong-O Gaiyagandao , Singdam Kiatmoo9 , Penek Sitnumnoi និង Anuwat Kaewsamrit ជាដើម។ កីឡាកររូបនេះហើយដែលបំបាក់ Kevin Ross យកខ្សែក្រវាត់ WBC Diamond super lightweight ។ ចំពោះកំណត់ត្រា Sagetdao វិញគឺ ឈ្នះ១៦២ដង ចាញ់៦២ដងនិងស្មើ១ដង។
៩. Pornsanae Sitmonchai
Pornsanae ជាជើងខ្លាំង ដែលធ្លាប់បានខ្សែក្រវាត់ជាច្រើនដូចជា super bantamweight , Lumpinee champion និង Rajadmnern super flyweight ជាដើម។ ចំពោះកំណត់ត្រារបស់កីឡាកររូបនេះគឺឈ្នះ២០០ដង ចាញ់៥៤ដងនិងស្មើ៨ដង។
១០. Buakaw Por Pramuk
Buakaw មិនធ្លាប់ឈ្នះខ្សែក្រវាត់នៅ Rajadamnern និង Lumpinee ទេ ប៉ុន្តែដោយសារតែកីឡាកររូបនេះធ្លាប់ឈ្នះនៅពានរង្វាន់ K-1 Max នៅជប៉ុន២ដង ឆ្នាំ២០០៤និង២០០៦ ទើបធ្វើឱ្យអ្នកប្រដាល់រូបនេះមានប្រជាប្រិយភាពខ្លាំង។ ចំពោះកំណត់ត្រារបស់គេវិញគឺឈ្នះ ២៥៧ដង ចាញ់៤១ដង និងស្មើ១២ដង៕
No comments:
Post a Comment