មកពី ដើមអម្ពិល ព្រះសីហនុ ៖ កម្លាំងនគរបាល ជំនាញការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំង នគរបាល នៃអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការ បង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព លួចទ្រព្ប សម្បត្តិ និងសម្ភារ របស់ជនបរទេស នៅពេលយប់ និងព្រឹកទៀបភ្លឺ ។
លោក កុល ផល្លី ស្នងការរង នគរបាល និងជាប្រធានការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព លួចសម្ភារ និងទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ ជន រងគ្រោះ កាលពីវេលាម៉ោង៤ព្រឹក ទៀបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោក កុល ផល្លី បានបញ្ជាក់ទៀតថា ក្រោយមានករណី លួចទ្រព្យ និងសម្ភារ របស់ជនបរទេសទាំងនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាឲ្យ ការិយាល័យជំនាញ និងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ទាំងនោះ។
លោកស្នងការរង នគរបាលរូបនេះ បានបន្តថា ក្រោយពីការស្រាវជ្រាវ តាមជំនាញ របស់ខ្លួនរួមកនោះ កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ កម្លាំងនគរបាល របស់លោក បានចាប់ខ្លួន ជនសង្ស័យទាំង៥នាក់ ព្រមទាំងដកហូតនូវវត្ថុតាង ជាច្រើន ផងដែរ។
យោងតាមលោក កុល ផល្លី បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ស៊ុង សុធី អាយុ៤៩ឆ្នាំ មុខរបរ មុខរបរ ជាសន្តិសុខឯកជន PSA ទី២-ឈ្មោះ សិន មុំ អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ទី៣-ឈ្មោះ ណុប សំបូរ អាយុ៥២ឆ្នាំ មុខរបរ កម្មករសំណង់ ទី៤-ឈ្មោះ អ៊ូច សុធិន អាយុ៣០ឆ្នាំ មុខរបរលក់ដូ ទី៥-ឈ្មោះ គីម ឡុង អាយុ២៣ឆ្នាំ មុខរបរលក់ដូរ។
បើតាមរបាយការណ៍ របស់នគរបាល បានបង្ហាញថា វត្ថុតាងដែលចាប់ដកហូតបាន រួមមាន ម៉ាស៊ីនបោកខោអាវ១គ្រឿង ម៉ាស៊ីនភ្លើងម៉ាក HONDA ពណ៌ក្រហម១គ្រឿ ទូរទឹកកក ១គ្រឿង និងដុំទប់ភ្លើង១គ្រឿង ។
ដោយឡែកជនរងគ្រោះឈ្មោះ CATAL SAKIT ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើក ហាងលក់ដូរ ជនជាតិ តួរគី ។
បើតាមលោក កុល ផល្លី ក្រោយការ ចាប់ខ្លួន ជនសង្ស័យទាំង៥នាក់ ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញ ខណៈពួកគេ ស្ថិតក្រោមការ សួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
No comments:
Post a Comment