ប្រភពមកពី សប្បាយ កុំព្យូទ័រ MSI ស៊េរីថ្មីទម្ងន់ស្រាលជាងមុន តែសមត្ថភាពខ្លាំងមិនធម្មតា
កុំព្យូទ័រមួយចំនួនដែលមានសមត្ថភាពខ្លាំងគឺតែងតែមានទម្ងន់ធ្ងន់ពិបាកយកតាមខ្លួន ប៉ុន្តែចំពោះកុំព្យូទ័រ MSI ស៊េរីថ្មីវិញមានទម្ងន់ស្រាលព្រមទាំងមានសមត្ថភាពខ្លាំងអស្ចារ្យទៀតផង។
បើតាមការប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថា កុំព្យូទ័រ MSI GS40 Phantom ថ្មីនេះមានទម្ងន់ស្រាលជាងគេសម្រាប់ប្រភេទកុំព្យូទ័រនេះ គឺត្រឹមតែ ១,៦គ.ក និងមានកម្រាស់ត្រឹមតែ២២ម.មប៉ុណ្ណោះ។ គេបានបំពាក់នូវ CPU ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel គឺ Skylake Core i7-6700HQ មានល្បឿនដល់ទៅ 3.5GHz។ មិនតែប៉ុណ្ណោះក៏មានបំពាក់ RAM ប្រភេទ DDR4 ទំហំធំដល់ទៅ១៦GB និងមានអង្គចងចាំសម្រាប់ផ្ទុកទិន្នន័យប្រភេទ SSD ទំហំ១២៨GB រួមទាំងប្រភេទ HHD ទំហំ 1TB ផងដែរ។
ចំពោះអេក្រង់របស់វាមានទំហំ១៤អ៊ីញ កម្រិត Full HD ដោយប្រើប្រាស់ក្រាហ្វិកប្រភេទ NVIDIA GTX 970M ទំហំ ៣GB។ ក្រៅពីសមត្ថភាពដ៏អស្ចារ្យទាំងនេះ គេក៏បានបំពាក់នូវប្រព័ន្ធសំឡេងពិសេសៗមួយចំនួន ដែលអាចបញ្ចេញសំឡេងបានច្បាស់ល្អ។
ត្បិតតែកុំព្យូទ័រនេះមានទម្ងន់ស្រាលក៏ពិតមែន ប៉ុន្តែតម្លៃរបស់វាមិនជាស្រាលប៉ុន្មាននោះទេ គឺក្រុមហ៊ុនបានដាក់លក់លើទីផ្សារបរទេសក្នុងតម្លៃ១៥៩៩,៩០ដុល្លារ៕