Pages

Tuesday, October 20, 2015

កុំព្យូទ័រ​ MSI ​ស៊េរី​ថ្មី​​ទម្ងន់​ស្រាល​ជាង​មុន តែ​​​​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​

ប្រភពមកពី សប្បាយ​ កុំព្យូទ័រ​ MSI ​ស៊េរី​ថ្មី​​ទម្ងន់​ស្រាល​ជាង​មុន តែ​​​​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​

21 Oct, 2015 08:13
0  Comment (s)
កុំព្យូទ័រ​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​ខ្លាំង​គឺ​តែង​តែ​មាន​ទម្ងន់​ធ្ងន់​ពិបាក​យក​តាម​ខ្លួន​ ប៉ុន្តែ​ចំពោះ​កុំព្យូទ័រ​ MSI ស៊េរី​ថ្មី​វិញ​មាន​ទម្ងន់​ស្រាល​​​ព្រម​ទាំង​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ទៀត​ផង។

gs40-back_w_600


បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ​​កុំព្យូទ័រ​ MSI GS40 Phantom ថ្មី​នេះ​មាន​ទម្ងន់​ស្រាលជាង​គេ​សម្រាប់​ប្រភេទ​កុំព្យូទ័រ​នេះ គឺ​​ត្រឹម​តែ​ ១,៦​គ.ក​ និង​មាន​កម្រាស់​​ត្រឹមតែ២២ម.ម​ប៉ុណ្ណោះ។ គេ​បាន​បំពាក់​នូវ​ CPU ជំនាន់​​ចុង​ក្រោយ​បំផុត​របស់​​ក្រុមហ៊ុន​ Intel គឺ​ Skylake Core i7-6700HQ មាន​ល្បឿន​ដល់​ទៅ​ 3.5GHz។ មិន​តែ​ប៉ុណ្ណោះ​ក៏​​មាន​បំពាក់​ RAM ប្រភេទ​ DDR4 ទំហំ​ធំ​ដល់​ទៅ​១៦GB និង​មាន​អង្គ​ចងចាំ​សម្រាប់​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​១២៨GB រួម​ទាំង​ប្រភេទ​ HHD ទំហំ​ 1TB ផង​ដែរ។

gs40-open_w_600


ចំពោះ​អេក្រង់​របស់​វា​មាន​ទំហំ​១៤​អ៊ីញ​ កម្រិត​ Full HD ដោយ​ប្រើ​ប្រាស់​ក្រាហ្វិក​ប្រភេទ​ NVIDIA GTX 970M ​ទំហំ ​៣GB។ ក្រៅ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​ទាំង​នេះ​ គេ​ក៏​បាន​បំពាក់​នូវ​ប្រព័ន្ធ​​សំឡេង​ពិសេសៗ​មួយ​ចំនួន​ ដែល​អាច​បញ្ចេញ​សំឡេង​បាន​ច្បាស់​ល្អ។

ត្បិត​តែ​កុំព្យូទ័រ​នេះ​មាន​ទម្ងន់​ស្រាល​ក៏​ពិត​មែន​ ប៉ុន្តែ​តម្លៃ​របស់​វា​មិន​ជា​ស្រាល​ប៉ុន្មាន​នោះ​ទេ​ គឺ​ក្រុមហ៊ុន​បាន​​ដាក់​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​​១៥៩៩,៩០​ដុល្លារ៕ ​​​

​ប្រដាល់​សេរី​ថ្នាក់​ជាតិ​​​ឆ្នាំ​នេះ​ទម្ងន់ ៦៣,៥ គីឡូក្រាម​គ្មាន​ដៃគូ​សម្រាប់ ​ឡៅ ចន្រ្ទា

យកមកពីសប្បាយ ​ប្រដាល់​សេរី​ថ្នាក់​ជាតិ​​​ឆ្នាំ​នេះ​ទម្ងន់ ៦៣,៥ គីឡូក្រាម​គ្មាន​ដៃគូ​សម្រាប់ ​ឡៅ ចន្រ្ទា

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ ចន្រ្ទា ​គិត​ថា​​​​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​​គីឡូក្រាម​​​គ្មាន​គូ​​​ប្រជែង​ ដើម្បី​ដណ្ដើម​ជើង​​ឯក​ពី​គេ​ឡើយ សម្រាប់​ការ​ប្រកួត​ប្រដាល់​​សេរី​​ថ្នាក់​ជាតិ​​​ដែល​បាន​រៀប​ចំ​តាំង​ ពី​ថ្ងៃ​ទី១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០១៥ ​ខាង​មុខ​នេះ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

ប្រដាល់គុនខ្មែរ7
កីឡាករ ឡៅ ចន្ទ្រា

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ឡៅ ចន្ទ្រា បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រភេទ​ទម្ងន់​ដែល​គេ​ចូល​រួម​ប្រកួត​នេះ​គ្មាន​​កីឡាករ​រូប​ណា​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​​ជើង​ឯក​​ឡើយ។ ​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​ប្អូន​ប្រុស​របស់​ ឡៅ​ ស៊ីណាត រូប​នេះ​ក៏​បាន​ចូល​ប្រកួត​ប្រដាល់​សេរី​ជើង​​ឯក​ថ្នាក់​ជាតិ​នេះ​ដែរ ដោយ​ទទួល​លេខ ១ ​ទៀត​ផង។

Sunday, August 2, 2015

Ford Ranger 2016 ល្បី​ថា​សមត្ថភាព​ខ្លាំង​មក​ដល់​ខ្មែរ​ហើយ​

គ្រាន់​តែ​ឮ​ Ford Ranger ប្រិយមិត្ត​ច្បាស់​ដឹង​ថា​ជា​រថយន្ត​ប្រភេទ​ Pick up ឬ មួយ​បាំង​កន្លះ។ ឥលូវ​​នេះ​ Ford Ranger ស៊េរី​ឆ្នាំ ២០១៦ ​មាន​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ហើយ​​ក្នុង​តម្លៃចាប់ពីជាង​ ៣ ម៉ឺន​ដុល្លារឡើង​​ទៅ​តាម​ម៉ាស៊ីន​តូច​ ឬ​ធំ។

Ford (1)

កំពូល​រថយន្ត​ Pick up ស៊េរី​ថ្មី​នេះត្រូវ​​បាន​ក្រុម​ហ៊ុន​ RMA នាំចូល​មក​លក់​ជា​ផ្លូវ​ការ ដោយ​មាន​បំពាក់​មក​នូវ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​ដូច​ជា អេក្រង់ Touch Screen និង អាច​ភ្ជាប់​ទូរសព្ទ​ដៃ    ​ផ្ដល់​អគ្គិសនី 240V  ​​​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត ​​​ ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការ​បើកបរ ​​ ​​​​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​​ ​ ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាងមុខ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​​ ​​​ ប្រព័ន្ធ​ត្រួតពិនិត្យ​នូវ​សម្ពាធ​កង់  ​​​​​ ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល ​​​​ ប្រព័ន្ធ​ពិនិត្យ​អ្នក​បើក​បរ​មាន​ស្មារតី​គ្រប់​គ្រាន់​ក្នុង​ការ​បើកបរ និង ​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់​ជា​ដើម។​

សម្រាប់​ពណ៌​មាន​ច្រើន​​​ជម្រើស​​​ដែល​ខាង​រោង​ចក្រ​ផលិត​តម្រូវ​តាម​អតិថិជន​កុម្ម៉ង់។

Thursday, July 30, 2015

ម្លប់ដូង

កូនប្រសារលួចមាន់ (កាយវិការកំប្លែង)

តាវ៉ិចទ័រ អ្នក​ដឹកនាំ ពែកមី សម្ដែង ឥឡូវ ពែកមី ដឹកនាំ​​វិញ​ម្ដង

តាវ៉ិចទ័រ អ្នក​ដឹកនាំ ពែកមី សម្ដែង ឥឡូវ ពែកមី ដឹកនាំ​​វិញ​ម្ដង

សុវណ្ណ រិទ្ធី ហៅ​តាវ៉ិចទ័រ ដែល​ជា​អ្នក​គ្រប់​គ្រង និង​ដឹកនាំ​ក្រុម​កំប្លែង​នាយ ពែកមី សម្ដែង​នោះ ឥឡូវ​បាន​ក្លាយ​មក​ជា​អ្នក​សម្ដែង​ក្រោម​ការ​ដឹកនាំ​របស់​តារា​កំប្លែង​មក​ពី​ស្វាយរៀង​រូប​នេះ​វិញ​ម្ដង ក្រោយ​លោក​សម្រេច​ហក់​ចូល​មក​សម្ដែង​លើក​ដំបូង​ក្នុង​រឿង “ឪពុក​២”។

ដំណើរ​ឆ្ពោះ​មក​សិល្បៈ​សម្ដែង​នេះ ប្រធាន​គ្រប់គ្រង​ខាង​លើ អះអាង​ថា ធ្វើ​តាម​ការ​អូសទាញ​របស់​នាយ​ពែកមី ដែល​ជា​ក្រុម​ការងារ​ក្នុង​ក្រុម​កំប្លែង CTN របស់​លោក។ តាវ៉ិចទ័រ បញ្ជាក់​ថា នាយ​ពែកមី​ធ្វើ​ដូច្នេះ ព្រោះ​តែ​ចង់​សង​គុណ​លោក​ដែល​បាន​ជួយ​ឲ្យ​ការងារ​សម្ដែង​របស់​គេ​មាន​ការ​រីក​ចម្រើន។ ប៉ុន្តែ​មុន​ដល់​ការ​សម្រេច​ចិត្ត លោក​ចំណាយ​ពេល​គិត​ច្រើន​ដែរ។


“ពែកមី គេ​សរសេរ​ចប់ គេ​មក​ហៅ ដំបូង​គេ​ថា បង​ដើរ​ម៉ា​រឿង​ទី​អ្ហី បង​អ្ហែង​ថត​កុន​ទៅ ខ្ញុំ​សរសេរ​ហើយ ខ្ញុំ​ថា អ្ហេ​មិន​កើត​ទេ​អ្ហី​អា​តួ ព្រោះ​ខ្ញុំ​ហៅ​គេ​អា​តួ តែ​គេ​ថា​មិន​អី​បង​ដឹក​នាំ​សម្ដែង​ធ្វើ​ទឹក​មុខ​អី​បាន​ហើយ ហើយ​ក៏​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ”

លោក សុវណ្ណ រិទ្ធី បន្ត​ថា ការ​ដែល​លោក​គិត​យូរ​បន្តិច មិន​មែន​មក​ពី​ការ​ប្រកាន់​ខ្លួន​ដែល​ជា​ថ្នាក់​លើ​របស់​នាយ ពែកមី ហើយ​ទៅ​សម្ដែង​ឲ្យ​តារា​កំប្លែង​សម្បូរ​វោហារ​រូប​នេះ​ដឹកនាំ​នោះ​ទេ ប៉ុន្តែ​មក​ពី​លោក​មិន​ប្រាកដ​ខ្លួន​ឯង​ថា សម្ដែង​បាន​ឬ​អត់​ប៉ុណ្ណោះ។

“ទទឹងទទែង​គ្នា​ម៉ា​សន្ទុះ​ដែរ​ហ្នឹង​ណាស់ ព្រោះ​ធ្លាប់​នៅ​ខាង​ក្រោយ​កាមេរ៉ា ដល់​មក​នៅ​ខាង​មុខ គឺ​មាន​ផល​វិបាក…គឺ​យើង​មិន​អាច​មើល​ឃើញ​ខ្លួន​ឯង​គ្រប់​ជ្រុង​ជ្រោយ​ទេ  មនុស្ស​យើង​សូម្បី​តែ​មាន​កញ្ចក់ ក៏​មិន​អាច​មើល​ឃើញ​ខ្នង​ខ្លួន​ឯង​ដែរ”។ តា​វ៉ិចទ័រ ថ្លែង។

អ្នក​គ្រប់​គ្រង​ក្រុម​កំប្លែង​នាយ ពែកមី រូប​នេះ គឺ​តួ​ឪពុក​ម្នាក់​ក្នុង​ចំណោម​២​នាក់​របស់​សាច់​រឿង។ ការ​សម្ដែង​ទាំង​អស់ គឺ​ទៅ​តាម​ការ​ដឹកនាំ​របស់​នាយ ពែកមី។ តាវ៉ិចទ័រ អះអាង​ថា លោក​បាន​ដាក់​ចិត្ត​រួចស្រេច​ហើយ​ចំពោះ​ការ​សម្ដែង​ពេល​នោះ ដែល​ចាំ​បាច់​ត្រូវ​ទៅ​តាម​អារម្មណ៍​របស់​អ្នក​ដឹកនាំ បើ​ទោះ​មាន​ការ​បង្គាប់​បញ្ជា​ខ្លះ​ៗ​ក៏​ដោយ។

ទោះ​យ៉ាង​នេះ​ក្ដី នាយ ពែកមី ថ្នាក់​ក្រោម​របស់​លោក ក៏​បាន​សុំ​ទោស​ជា​មុន​ដែរ។ លោក សុវណ្ណ រិទ្ធី ថ្លែង​ថា
“គាត់​សុំទោស ថា​បង​សុំ​ទោស…កាល​ណា​ខ្ញុំ​ចង់​បាន​អញ្ចេះ…ខ្ញុំ​ថា មិន​អី​ទេ​ម៉ា​ស្រឡាញ់ បើ​យើង​នៅ​ប្រកាន់​ឥរិយាបថ​អញ្ចេះ​អញ្ចុះ យើង​អត់​ទៅ​មុខ​ទេ។ ហើយ​ខ្ញុំ​សប្បាយ​រីករាយ ដែល​គេ ក្លាយ​ជា Director ហើយ​​ជ្រើស​រើស​ខ្ញុំ។ ខ្ញុំ​សប្បាយ​រីករាយ​ដែល​គាត់​ជា​កូន​ចៅ ហើយ​គាត់​មាន​ទេពកោសល្យ​ចាប់​យក​ការងារ​ដែល​យើង​ធ្លាប់​ធ្វើ មក​ធ្វើ​ខ្លួន​គាត់​ម្ដង”

​ក្រោយ​ឆ្លង​កាត់​ការ​សម្ដែង​លើក​ទី​១​នេះ សុវណ្ណ រិទ្ធី ហៅ​ថា តាវ៉ិចទ័រ ឲ្យ​ដឹង​ថា លោក​ត្រៀម​សម្រាប់​ការ​សម្ដែង​នា​ពេល​ខាង​មុខ​បន្ត​បន្ទាប់​ទៀត ប្រសិន​បើ​ផលិតកម្ម​នានា​ត្រូវ​ការ និង​យល់​ថា​លោក​សម្ដែង​បាន គឺ​លោក​ទទួល។ ប៉ុន្តែ​ក៏​ត្រូវ​ចំ​ពេល​ដែល​លោក​អាច​ឆ្លៀត​ពី​ការងារ​របស់​លោក​នៅ CTN បាន​ដែរ៕

ស្គាល់​ស្ដេច​ប្រដាល់ Muay Thai ​​ទាំង​១០​ក្នុង​ប្រទេស​ថៃ​នេះ​អត់?

ប្រដាល់​សេរី Muay Thai ​ជា​ប្រភេទ​កីឡា​​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​ថៃ។ កីឡាករ​ប្រភេទ​នេះ​​ ​ត្រូវ​បាន​ប្រជាជន​ថៃ​លើក​កម្ពស់​ខ្លាំង ​ព្រោះ​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជូន​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។ ខាង​ក្រោម​នេះ ជា​ Legends ​របស់​ប្រទេស​ថៃ​១០​រូប ដែល​គេហទំព័រ MMA Insider ​បាន​ចាត់​ថ្នាក់៖

១. Samart Payakaroon

1

Samart Payakaroon ​ជា​កំពូល​កីឡាករ​ម្នាក់​របស់​ប្រទេស​ថៃ។ រូប​លោក​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ដូចជា Sports Writers Fighter , Western Boxing ​និង WBC Super Bantamweight ​ជា​ដើម។ កំណត់​ត្រា​របស់ Samart ​គឺ ឈ្នះ​ ១២៩​ដង ចាញ់​១៩​ដង ​និង​ស្មើ​២​ដង។

២. Dieselnoi Chor Thanasukarn

2

Dieselnoi ​ជា​កីឡាករ​ដែល​អាច​កាន់​ខ្សែ​ក្រវាត់ Lumpinee lightweight ​បាន​៤​ឆ្នាំ អំឡុង​ឆ្នាំ​ ១៩៨១​ដល់​១៩៨៥ ។ អ្នក​ប្រដាល់​រូប​នេះ មាន​កំណត់​ត្រា​ឈ្នះ ១១០​ដង ចាញ់ ​១០​ដង​ និង​ស្មើ​២​ដង។ លោក Dieselnoi ​ព្រម​ចូល​និវត្តន៍​ដោយសារ​តែ​គ្មាន​នរណា​ហ៊ាន​ប្រកួត​ជាមួយ។

៣. Saenchai Sor Kingstar

3

Saenchai ​ចូល​ប្រឡូក​កីឡា​ប្រដាល់​នេះ​តាំង​ពី​តូច ហើយ​បច្ចុប្បន្ន​រូប​គេ​មាន​វ័យ​៣៤​ឆ្នាំ​ហើយ មិន​ទាន់​ចូល​និវត្តន៍​ទេ។ កីឡាករ​លើក​ពាន Lumpinee ​នៅ​វ័យ​១៥​ឆ្នាំ​រូប​នេះ ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​២​រូប​ក្នុង​ពេល​តែ​មួយ​គឺ Sagetdao Petpayathai ​និង ​Petchboonchu ​ដោយ​ប្រើ​ពេល​៥​ទឹក (ពេល​នោះ​លោក​ជា​អ្នក​ស្នើ​ការ​ប្រកួត​២​ទល់​១ រយៈ​ពេល​៥​ទឹក)។ ចំពោះ​កំណត់ត្រា​របស់​ជើង​ខ្លាំង​រូប​នេះ ឈ្នះ​២៨៥​ដង ចាញ់​៥២​ដង ​និង​ស្មើ​២​ដង។

៤. Namsaknoi Yudthagarngamtorn

4

Namsaknoi ​មាន​រហស្សនាម​ថា The Emperor ​ហើយ​អ្នក​ប្រដាល់​រូប​នេះ​បាន​កាន់​កាប់​ខ្សែ​ក្រវាត់ Lumpinee Lightweight ​បាន​រយៈ​ពេល​៥​ឆ្នាំ។ ចំពោះ​កំណត់ត្រា​របស់​កីឡាករ​រូប​នេះ​គឺ​ឈ្នះ ២៨៥​ដង និង​ចាញ់​១៥​ដង​ល្អ​ជាង​កីឡាករ​ណា​ៗ​ទាំង​អស់។

៥. Orono Wor Petchpun

5

Orono ​ជា​កីឡាករ​ដែល​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​ជា​ច្រើន​ដូចជា Saenchai Sor Kingstar , Yodsaenklai Fairtex ​និង​ Buakaw Por Pramuk ​ជា​ដើម។ អ្នក​ប្រដាល់​ដែល​ចាប់​ផ្ដើម​ហ្វឹកហាត់​តាំង​ពី​វ័យ​១៥​ឆ្នាំ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន ​ហើយ​ចំពោះ​កំណត់ត្រា​របស់​លោក​វិញ​គឺ ឈ្នះ​១២០​ដង ចាញ់​៣៦​ដង​និង​ស្មើ​៣​ដង។

៦. Kongtoranee Payakaroon

6

Kongtoranee ​ជា​បង​ប្រុស​របស់​កីឡាករ Samart Payakaroon ​ហើយ​ក៏​ជា​អ្នក​ខ្លាំង​មួយ​រូប​ដែរ។ ចំពោះ​កំណត់ត្រា​របស់​លោក​គឺ ឈ្នះ​២០០​ដង​ និង​ចាញ់​៧៤​ដង។

៧. Nontachai Sit O

7

Nontachai ​ជា​ជើង​ខ្លាំង​ដែល​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន ទាំង​ការ​ប្រកួត​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក។ ចំពោះ​កំណត់ត្រា​របស់​កីឡាករ​រូប​នេះ​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​ធ្លាប់​ប្រកួត​បាន​២៥០​ដង។

៨. Sagetdao Petphayathai

8

Sagetdao ​ធ្លាប់​ឈ្នះ​កំពូល​កីឡាករ​ជា​ច្រើន​ក្នុង​អាជីព​របស់​លោក​ដូចជា Saenchai Sor Kingstar , Petboonchu , Nong-O Gaiyagandao , Singdam Kiatmoo9 , Penek Sitnumnoi ​និង​ Anuwat Kaewsamrit ជា​ដើម។ កីឡាករ​រូប​នេះ​ហើយ​ដែល​បំបាក់​ Kevin Ross ​យក​ខ្សែ​ក្រវាត់ WBC Diamond super lightweight ។ ចំពោះ​កំណត់ត្រា Sagetdao ​វិញ​គឺ ឈ្នះ​១៦២​ដង ចាញ់​៦២​ដង​និង​ស្មើ​១​ដង។

៩. Pornsanae Sitmonchai

9

Pornsanae ​ជា​ជើង​ខ្លាំង ដែល​ធ្លាប់​បាន​ខ្សែ​ក្រវាត់​ជា​ច្រើន​ដូចជា super bantamweight , Lumpinee champion ​និង Rajadmnern super flyweight ​ជា​ដើម។ ចំពោះ​កំណត់ត្រា​របស់​កីឡាកររូប​នេះ​គឺ​ឈ្នះ​២០០​ដង ចាញ់​៥៤​ដង​និង​ស្មើ​៨​ដង។

១០. Buakaw Por Pramuk

buakaw-vs.-Imada

Buakaw ​មិន​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ Rajadamnern ​និង​ Lumpinee ​ទេ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​នៅ​ពាន​រង្វាន់​ K-1 Max ​នៅ​ជប៉ុន​២​ដង ​ឆ្នាំ​២០០៤​និង​២០០៦ ​ទើប​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​រូប​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​។ ចំពោះ​កំណត់ត្រា​របស់​គេ​វិញ​គឺ​ឈ្នះ ២៥៧​ដង ចាញ់​៤១​ដង​ និង​ស្មើ​១២​ដង៕

Thursday, July 23, 2015

អេ ភូថង អួលដើមក ក្រោយ​ទទួល​បាន​ម៉ូតូ​ថ្មី ១​គ្រឿង​ពី​លោក ឧកញ៉ា ប៉ែន កាក់

ភ្នំពេញ៖ អតីតកីឡាករជើងខ្លាំង ប្រចាំប្រទេសកម្ពុជា លោក អេ ភូថង បានសម្ដែងការសប្បាយចិត្ត និងរំភើបរីករាយ ជាខ្លាំងរហូតនិយាយអួលដើមក បន្ទាប់ពីមានសប្បុរសជន ម្នាក់ឈ្មោះ ប៉ែន កាក់ បានឧបត្ថម្ភម៉ូតូស៊េរីថ្មី ១គ្រឿងដល់ គ្រួសាររបស់ខ្លួន ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរ ទៅបំពេញការងារផ្សេងៗ ។
នៅព្រឹកថ្ងៃទី២១ កក្កដានេះ លោក អេ ភូថង បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា កាលពីថ្ងៃមុនលោកឧកញ៉ា ប៉ែន កាក់ បានទាក់ទងលោក ដោយបានប្រាប់ អំពីការឧបត្ថម្ភម៉ូតូ ១គ្រឿងដល់គ្រួសាររបស់ខ្លួន ប៉ុន្ដែដោយសារជាប់ រវល់បំពេញការងារ អតីតអ្នកលេងកែងឆេះ-ជង្គង់ហោះ ដ៏ស្ទាត់ជំនាញរូបនេះ មិនបានទៅជួបលោក ប៉ែន កាក់ ភ្លាមៗឡើយ រហូតដល់ថ្ងៃទី២០ ខែកក្កដាម្សិលមិញ ទើបលោកធ្វើដំណើរទៅផ្ទះលោក ប៉ែន កាក់ ហើយម្ចាស់ជំនួយរូបនេះ ក៏បានប្រគល់ម៉ូតូស៊េរីថ្មី ១គ្រឿងម៉ាក PCX ដល់កីឡាករ អេ ភូថង ទៅតាមការសន្យាតែម្ដង ។
លោក អេ ភូថង បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ នៅពេលលោកឧកញ៉ា ប៉ែន កាក់ ទាក់ទងខ្ញុំ ហើយនិយាយថា គាត់នឹងឧបត្ថម្ភម៉ូតូ ១គ្រឿងឲ្យគ្រួសារខ្ញុំ ។ នៅពេលខ្ញុំទៅទទួលម៉ូតូពីគាត់ ខ្ញុំស្ទើតែនិយាយមិនចេញ និងរំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ព្រោះនេះគឺជាអំណោយធំលើកដំបូង ដែលខ្ញុំបានទទួលពីសប្បុរសជន ជាពិសេស គឺលោកឧកញ៉ា ប៉ែន កាក់»។
អតីតកីឡាករធ្លាប់ផ្ដួល អ្នកលេងបរទេស មិនញញើតដៃរូបនេះ បានបន្ដថា «ខ្ញុំគ្មានអ្វីតបស្នងសងគុន លោកឧកញ៉ា ប៉ែន កាក់ ឡើយ ក្រៅពីម្រាមដៃដប់ លើកថ្លៃងអំណរគុណ ចំពោះលោកឧកញ៉ា និងជូនពរឲ្យលោកឲ្យ ជួបតែសេចក្ដីសុខ ដែលលោកបានជួយដោះស្រាយ បញ្ហាជីវភាពក្នុងគ្រួសាររបស់ខ្ញុំ» ។ អេ ភូថង បន្ថែមថា នៅថ្ងៃទី២៧ កក្កដាខាងមុខ ខ្លួននឹងទៅជួបជាមួយ ព្រះតេជគុន សាន សុជា ព្រោះកាលពីថ្ងៃមុន ព្រះអង្គ ក៏បានទាក់ទងមកលោក ដើម្បីឧបត្ថម្ភអំណោយខ្លះ ដើម្បីជួយសម្រាលជីវភាពគ្រួសារ របស់លោកផងដែរ ។
ជាមួយគ្នានេះលោក ប៉ែន កាក់ ក៏បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនដែរថា «នេះជាអំពើល្អ ដែលខ្ញុំបាទតែងតែធ្វើជាប្រចាំ ហើយម៉ូតូនេះ គឺជាលើកទី១៦ហើយ ដែលខ្ញុំបាទ បានបរិច្ចាគសំរាប់អ្នកតស៊ូបំរើជាតិ ហើយមានការ ខ្វះខាត ជាពិសេសដូចជា លោក អេ ភូថង ។ ថ្ងៃនេះគាត់លែងពិបាក ទៅបង្ហាត់សិស្សនឹងទៅបំពេញភារកិច្ចជាអាជ្ញាកណ្ដាល តាមប៉ុស្តិ៍ទូរទស្សន៍នានា ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ នឹងបន្តអាជីពជាគ្រូបង្វឹកតទៅទៀត ។ ថ្វីត្បិតវាមិនច្រើន ឲ្យតែជួយអ្នកខ្វះខាតបាន ខ្ញុំមិនកន្តើយនឹងជួយអ្នកខ្វះខាត និងជាតិឡើយ » ៕

Wednesday, July 22, 2015

បាត់មួយថ្ងៃ បងប្អូនដើររក ឃើញចងក លើដើមស្វាយ

កំពង់ស្ពឺ ៖ បុរសម្នាក់ ដែលត្រូវសាច់ញាតិ អះអាងថា កើតជំងឺសរសៃប្រសាទ បានចង កសម្លាប់ខ្លួន នៅលើ មែកស្វាយ ក្នុងដីឡូត៍ផ្ទះ អ្នកជិតខាងចម្ងាយពីភូមិប្រហែល១០០ម៉ែត្រ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិវាលវង់ ឃុំមហាឫស្សី ស្រុកគង ពិសី ខេត្ដកំពង់ស្ពឺ ។
យោងតាមមន្ដ្រីនគរបាល មូលដ្ឋានបាន បញ្ជាក់ថា ជនរងគ្រោះឈ្មោះឡឹក ដេត អាយុ ៤៩ឆ្នាំ រស់នៅភូមិ ព្រៃធ្លោយ ឃុំមហា ឫស្សី ដែលជនរងគ្រោះបានដើរចេញពីផ្ទះ កាលពីថ្ងៃទី២០ ខែកក្កដា បន្ទាប់មកបងប្អូន បាននាំគ្នាដើររក ក៏ប្រទះឃើញចងកសម្លាប់ ខ្លួននៅលើមែកស្វាយតែម្ដង ។
ក្រោយប្រទះឃើញសពជនរងគ្រោះសាច់ ញាតិបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន មកពិនិត្យនិង ធ្វើកោសល្យវិច័យ គឺពិតជា អំពើអត្ដឃាតប្រាកដមែន រួចហើយបាន ប្រគល់សពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ។

Samsung នឹង​ប្រកាស​ Note 5 និង S6 Edge Plus នៅ​ថ្ងៃ​ទី​១៣​ខែ​ក្រោយ

កន្លង​ទៅ​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​​ថា​ ទូរសព្ទ​ជំនាន់​បន្ទាប់​របស់​ក្រុមហ៊ុន​ Samsung គឺ​ Samsung Galaxy Note 5 នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា​ខាង​មុខ​នេះ​។

1431054111_2


ឥឡូវ​នេះ​​ស្រាប់​តែ​មាន​​​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​​កាន់​តែ​ច្បាស់​ទៀត​ថា ​​​ក្រុមហ៊ុន​ Samsung ​នឹង​ធ្វើ​​សន្និសិទ្ធ​កាសែត​​នៅ​ក្នុង​ទីក្រុង​ ​New York ​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​ខាង​មុខ​នេះ​​ ហើយ​ក្នុង​ព្រឹត្តិការណ៍​នោះ ​ក្រុមហ៊ុន​ក៏​នឹង​ធ្វើ​ការ​ប្រកាស​នូវ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ គឺ​ Samsung Galaxy Note 5 និង Samsung Galaxy S6 Edge Plus ផង​ដែរ។

តាម​ពាក្យចចាមអាមរ៉ាម​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ លក្ខណៈ​សម្បត្តិ​របស់​ Samsung Galaxy Note 5 ​នឹង​បំពាក់​ដោយ​អេក្រង់​ទំហំ ៥,៧ អ៊ីង​ ​ប្រភេទ​ Quad HD Display ​ជា​មួយ​នឹង​កម្រិត​ Resolution 2560 x 1440 ​ភិចស៊ែល​។ បន្ថែមទៅ​​ទៀត​​នោះ​ Galaxy Note 5 នឹង​ភ្ជាប់​ CPU ប្រភេទ​ Exynos 7422 ទំហំ RAM 4GB ​កាមេរ៉ា​ក្រោយ​ទំហំ 16 MP ជា​មួយ​នឹង​មុខងារ​ OIS។ ចំពោះ​ទំហំ​ផ្ទុក​ទិន្នន័យ​វិញ​គឺ​ប្រហែល​ចាប់​ពី 32GB ទៅ 128GB និង​ដំណើរការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Lollipop។

ចំណែក​ឯ​ Galaxy S6 Edge Plus ​នឹង​បំពាក់​ដោយ​អេក្រង់​ទំហំ ៥,៧ អ៊ីង ​និង​ CPU ប្រភេទ​ Exynos 7420 ទំហំ RAM 3GM ​និង​កាមេរ៉ា​ក្រោយ​ទំហំ 16 MP​ កាមេរ៉ា​មុខ​ទំហំ​ 5 MP ​ទំហំ​ផ្ទុក​ទិន្នន័យ​​ចាប់​ពី 32GB ទៅ 128GB​ និង​ ដំណើរការដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android 5.1 Lollipop ​​ជា​មួយ​នឹង ​UI ប្រភេទ​ TouchWiz៕

galaxy-s6-edge-plus1-401x716



ស្ងាត់​ៗ នៅ ស៊ីនឿន បង្កើត​ក្រុម​តន្ត្រី​បាន​មួយ​វង់​បាត់!

“បាទ​អូន ឥឡូវ​បង​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​វង់​សម្រាប់​ឲ្យ​ពុក​ម៉ែ​បងប្អូន​ជួល​ក្នុង​ពិធី​មង្គលការ និង​ពិធី​ជប់លៀង​ផ្សេង​ៗ។  ស៊ីនឿន ប្រាប់​មក Sabay។


នៅ ស៊ីនឿន


គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជិត​បួន​ខែ​ហើយ ដែល​ក្រុម​តន្ត្រី  នៅ ស៊ីនឿន សប្បាយ​ៗ របស់​ខ្ញុំ​បាន​បង្កើត​ឡើង។”  លោក​បាន​បន្ត​ថា៖”នេះ​គ្រាន់តែ​ជា​មុខរបរ​មួយ​ទៀត​បន្ទាប់​ពី​មាន​អាជីព​ជា​អ្នក​ចម្រៀង និង​ជា​ម្ចាស់​ហាង​កាត់​ដេរ​ព្រោះ​វា​អាច​បង្កើន​ប្រាក់​ចំណូល​បាន​មួយ​កម្រិត​ទៀត។


បន្ទាប់ពី​បាន​បើក​ហាង​កាត់​សំលៀកបំពាក់​មួយ​កន្លែង​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ឃើញ​ថា​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​បងប្អូន ចឹង​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បើក​ជា​ក្រុម​តន្ត្រី​ដែល​សរុប​ជា​ថវិកា​ទាំងអស់​ជាង ៣០០០០ ដុល្លារ លើ​ការ​ទិញ​សម្ភារ​ផ្សេង​ៗ។ ”


កំលោះ​សង្ហា​រូប​នោះ​បាន​បន្ថែម​ទៀត​ថា”ថ្វីត្បិត​តែ​បាន​បង្កើត​វង់​តន្ត្រី​ផ្ទាល់​ខ្លួន​ក៏​ពិត​មែន តែ​អាជីព​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​នៅ​បន្ត​ធម្មតា ហើយ​នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ខ្ញុំ​បាន​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី ព្រោះ​រៀង​ស្ងាត់​យូរ​មក​ហើយ​ដែរ។ ”


នៅ ស៊ីនឿន2

ទាក់ទង​នឹង​បញ្ហា​ស្នេហា​វិញ នៅ ស៊ីនឿន បាន​និយាយ​ថា​មិន​ទាន់​បាន​គិតគូរ​ទេ ព្រោះ​ចង់​ឲ្យ​អាជីព ក៏​ដូច​ជា​មុខរបរ​រលូន​ទៅ​មុខ​ជាង​នេះ​សិន៕

កែវ រំចង់ ពិត​ជា​សុំ​សង​សឹក​​​ជើង​ខ្លាំង​​​ថៃ Yudsanklai មែន​ តែ​អ្នក​គាំទ្រ​ខ្លះ​មិន​សង្ឃឹម

ជើង​ខ្លាំង​​​ប្រដាល់​សេរី​​​របស់​កម្ពុជា ​កែវ រំចង់ ពិត​ជា​​បាន​ប្រកាស​​ក្នុង​ Facebook កាល​ពី​ម្សិល​មិញ​​ដើម្បី​សុំ​សង​សឹក​​​​​​ជើង​ខ្លាំង​ថៃ Yudsanklai ​ដែល​ខ្លួន​បាន​ចាញ់​កាល​ពី​​ដើម​ឆ្នាំ​២០១៤​ ​ក្នុង​កម្ម​វិធី​ Thai Fight នៅ​ស្រុក​ថៃ។

កែវ​ រំចង់​3
កីឡាករ កែវ រំចង់ ប្រកួត​កន្លង​ទៅ​

កែវ រំចង់ បាន​ប្រាប់​​​ថា ​រូប​គេ​ចង់​ប្រកួត​ជាមួយ​កីឡាករ ​Yudsanklai ​​ម្ដង​ទៀត ពី​ព្រោះ​កាល​ជួប​គ្នា​លើក​មុន​នៅ​ប្រទេស​ថៃ​នោះ​ រូប​គេ​មិន​ទាន់​អស់​ចិត្ត​ឡើយ។ កាល​ជួប​គ្នា​លើក​មុន​នៅ​​ប្រទេស​ថៃ ​​​កែវ​ រំចង់ បាន​​​ធ្វើ​ដំណើរ​ដោយ​រថយន្ត​​ ហើយ​បាត់​បង់​កម្លាំង​​ច្រើន​​​​ មុន​ដល់​ថ្ងៃ​ប្រកួត​បាន​សម្រាក​ពី​រ​ថ្ងៃ​ប៉ុណ្ណោះ​​ ហើយ​​​ក្នុង​រយៈ​ពេល​សម្រាក​ពីរ​ថ្ងៃនោះ​ ​សុខភាព​របស់​គេ​​​មិន​សូវ​មាន​​កម្លាំង​ឡើយ​​។

កីឡាករ​រូប​នេះ​បន្ត​ទៀត​ថា ​​ការ​ស្នើ​សុំ​របស់​គេ​ទៅ​កាន់​កីឡាករ​ថៃ​រូប​នោះ​​មិន​ទាន់​​ទទួល​ការ​ឆ្លើយ​តប​​វិញ​ឡើយ​ បញ្ហា​បាន​ទៅ​ប្រកួត​ឬ​យ៉ាង​ណា​ក៏​មិន​ទាន់​ប្រាកដ​​ដែរ​ ​ប៉ុន្តែ​លើក​​នេះ​ប្រសិន​បើ​បាន​ទៅ​​ប្រកួត​ជា​មួយ​កីឡាករ​រូប​នេះ​​ពិត​មែន រូប​​គេ​នឹង​ធ្វើ​​ដំណើរ​តាម​​យន្តហោះ​ម្ដង ​ហើយ​​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជា​លើក​មុន។

កេវ រំចង់​ និយាយ​ថា ៖«​ខ្ញុំ​ចង់​សងសឹក​ខ្លាំង​មែន​ទែន។ កាល​ពី​លើក​មុន ​ខ្ញុំ​មិន​ដឹង​ពី​បច្ចេកទេស​របស់​គេ ហើយ​ខ្ញុំ​ចាញ់​មក​ពី​ខ្ញុំ​ចូល​វ៉ៃ​ទាំង​ច្រឡោត​ពេក។ លើក​នេះ​វិញ​ បើ​បាន​ទៅ ​ខ្ញុំ​នឹង​ប្រើ​បច្ចេកទេស​ថ្មី​​ដោយ​ប្រកួត​តាម​កម្រិត​បច្ចេកទេស​កណ្ដាប់​ដៃ និង​មិន​ច្រឡោត​​»។
 Keo-8Yudsanklai ​ និង កែវ រំចង់

ទន្ទឹម​ជា​មួយ​គ្នា អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​ កែវ រំចង់ ដែល​បានហ៊ាន​ប្រកាស​សង​សឹក ទោះ​ជា​ដឹង​ថា កីឡាករ​ថៃ​ម្នាក់​នេះ​ខ្លាំង​ក៏​ដោយ ហើយ​ក៏​សំណូម​ពរ​ឲ្យ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រសើរ​ជាង។ ទោះ​យ៉ាង​ណា ក៏​មាន​អ្នក​គាំទ្រ​​ខ្លះ​​មិន​ពេញ​ចិត្ត​ការ​ប្រកាស​សង​សឹក​របស់​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ឡើយ ពី​ព្រោះ​មិន​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​។

អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ថា ៖«ទៅ​​ទៅ​បេីមិន​សន្លប់​ទៀត ឲ្យធាក់»។ អ្នក​គាំទ្រ​ម្នាក់​ទៀត​សរសេរ​ថា ៖«មិន​ងាយនឹង​ឈ្នះ​គេ​បាន​ទេ លុះ​ត្រា​តែ​គេ​សន្លប់ ហើយ​បើវាយ​នៅ​ស្រុក​ខ្មែរ​អាច​ល្អ​មើល»។ ចំពោះ​លោក ម៉ា សេរី ប្រធាន​កីឡា​នៅ​ស៊ីធីអិន​បាន​សរសេរ​ថា ៖«ជួយ​ប្រកាស​តាម fb ឲ្យ​ផង គាត់​ចង់​ប្រឡង​ចំរៀង​ជា​មួយ ខេមរៈ សេរីមន្ត»។

កាល​ដើម​ឆ្នាំ​២០១៤ ​កីឡាករ​​ទាំង​ពី​ជួប​គ្នា​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​នោះ កែវ រំចង់​បាន​សន្លប់​ក្រោម​ដៃ ​Yudsanklai ​​ក្នុង​ទឹក​ទី២​​ក្នុង​កម្ម​វិធី Thai Fight ( មាន​ការ​ប្រកួត​​ចំនួន​៣​ទឹក​មិន​ពាក់​ហ្គង់​​ដៃ៕

Monday, July 20, 2015

ហេតុ​អ្វី​​​ត្រូវ​​​ដក​​ Flash​ ពី​រន្ធ​ USB​ ដោយ​​ធ្វើ​​ Safely Eject​ ជា​​មុន​​សិន?


20 Jul, 2015 13:47
0  Comment (s)
មនុស្ស​​ភាគ​ច្រើន​​តែង​តែ​ធ្វើ​ការ​ដក​ Flash​ ចេញ​ពី​រន្ធ​ USB​ ដោយ​ចុច​​  Safely Eject​ ទាំង​មិន​បាន​ដឹង​ថា​​តើ​​ការ​ធ្វើ​បែប​នេះ​​អាច​ជួយ​អ្វី​ខ្លះ​បាន​ដល់​អ្នក​ផង។ អញ្ចឹង​ដើម្បី​បក​ស្រាយ​ចម្ងល់​របស់​ប្រិយ​មិត្ត​ គេហទំព័រ​ Gizmodo​ បាន​​បង្ហាញ​ពី​តួនាទី​នៃ​ការ​ធ្វើ​ Safely Eject​ នេះ​ដូច​ខាង​ក្រោម។

Safely Eject គឺ​មាន​ន័យ​ថា​ ការ​ដក​ដោយ​សុវត្ថិភាព​ ហើយ​គេ​តែង​ធ្វើ​វា​នៅ​ពេល​ដែល​ចង់​ដក​ Flash ក៏​ដូច​ជា​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ចេញ​ពី​រន្ធ​ USB​ នៃ​កុំព្យូទ័រ។

1328882125877796646

Safely Eject នេះ​មាន​តួនាទី​មួយ​ចំនួន​គឺ៖

​​​-កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនង​ទាំង​អស់​រវាង​ Flash​ និង​កុំព្យូទ័រ​

​-អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ថា​ ការ​ Copy​ ឯកសារ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ ដូច្នេះ​មិន​អាច​ដក​ Flash​ បាន​នោះ​ទេ

អ្នក​ប្រើប្រាស់​មិន​ចាំ​បាច់​ធ្វើ​ Safely Eject​ ក៏​បាន​ប្រសិន​បើ​យើង​គ្រាន់​តែ​បើក​មើល​ឯកសារ​ដែល​មាន​ ប៉ុន្តែ​​បើ​​គេ​ធ្វើ​ការ​ Copy​ ឬ Cut (ផ្ទេរ)​ ឯកសារ​ពី​ Flash​ នោះ​ចូល​ទៅ​កុុំព្យូទ័រ​ ឬ​ពី​កុំព្យូទ័រ​ចូល​ទៅ​ Flash​ វិញ​ នោះ​​ត្រូវ​ធ្វើ​ការ​ Safely Eject ជា​មុន​សិន ​ដើម្បី​ជៀសវាង​ការ​បាត់​បង់​​ឯកសារ។

សូម​ទស្សនា​សកម្មភាព​អ្នក​គាំទ្រ​ថត​ជា​មួយ​ ចាន់ វឌ្ឍនាកា

Sunday, July 19, 2015

អ្នក​គាំទ្រ​ចោម​រោម​ថត​ជា​មួយ​រហូត​ ចាន់ វឌ្ឍនាកា ដោះ​អាវ​ឲ្យ​ម្សិល​មិញ​


បន្ទាប់​ពី​ចប់​ការ​ប្រកួត​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​នាក់​បាន​ចោម​រោម​ថត​រូប​ជា​មួយ​តារា​បាល់ទាត់​ឆ្នើម ចាន់ វឌ្ឍនាកា​ នៅ​ទីលាន​ស្តាត​ចាស់។ ពេល​មាន​អ្នក​គាំទ្រ​ចោម​រោម​ថត​ជា​មួយ​ជា​ច្រើន​នាក់​ កីឡាករ​បាល់ទាត់​រូប​នេះ​បាន​ដោះ​អាវ​ឲ្យ​ទៅ​អ្នក​គាំទ្រ។ បន្ទាប់​ពី​ដោះ​អាវ​ហើយ អ្នក​គាំទ្រ​នៅ​តែ​សុំ​ថត​ជា​មួយ​ថែម​ទៀត។ សម្រាប់​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ បឹងកេត​អង្គរ​បាន​ឈ្នះ​ស្វាយរៀង​ដោយ​លទ្ធផល​៥-១។

 World-Cup-Cambodia-Macau-fans-9ចាន់ វឌ្ឍនាកា ចុះ​ហត្ថលេខា​ លើ​បដា កាល​កម្ពុជា​ប្រកួត​នឹង​ម៉ាកាវ


Wednesday, July 1, 2015

Media Pad X2 យក​រូប​ប្រាសាទ​អង្គរវត្ត​ធ្វើជា​រូបភាព​លម្អ Wallpaper

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT)​ឈាន​មុខ​មួយ បាន​ប្រកាស​យក​រូប​ប្រាសាទ​អង្គរ​វត្ត​ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បី​ល្បាញ​រ​បស់​កម្ពុជា​មក​ធ្វើ​ជា​ Wallpaper ទៅ​លើ MediaPad X2 ម៉ូដែល​ថ្មី​​របស់​ខ្លួន​។

11256108_886228004775605_130025157_o

លោក អែម យុទ្ធូ នាយក​គ្រប់​គ្រង​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​​មក​ពី​ការិយាល័យ​​កណ្ដាល​នៅ​​ទី​ក្រុង Shenzhen ប្រទេស​ចិន ​ដែល​ក្រុមហ៊ុន​ Huawei បាន​ជ្រើស​រើស​យក​​ប្រាសាទ​អង្គរវត្ត​ដាក់​ជា​រូបភាព​លម្អនៅ​លើ​ឧបករណ៍ MediaPad X2 ស៊េរី​ថ្មី។

លោក​ថា ទំហំ​អេក្រង់​ដ៏​ធំ​ 7 អ៊ីញ របស់ MediaPad X2 នឹង​រំលេច​​ភាព​ស្រស់​ស្អាត​នៃ​ប្រាសាទ​អង្គរវត្ត។ អ្នក​ប្រើប្រាស់ MediaPad X2 ជុំវិញ​ពិភពលោក​​នឹង​បាន​ស្គាល់​ពី​រតនសម្បត្តិ​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​វត្ត​របស់​ប្រទេស​កម្ពុជា ដែល​នឹង​ជួយ​បង្កើន​ប្រជាប្រិយភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​បន្ថែម​ទៀត។

MediaPad X2 ជា​បន្សំ​រវាង​ស្មាតហ្វូន និង​ថេប​ប្លេត​ដែល​អ្នក​ជំនាញ​ហៅ​ឈ្មោះ​ថា phablet។ ឧបករណ៍​នេះ​មាន​លក្ខណៈ​ពិសេស​​​ជាមួយ​អេក្រង់​ទំហំ​​ធំ​ 7 ​អ៊ីញ​ ធ្វើ​ឲ្យ​អាច​ទស្សនា​រូបភាព​ស្រស់​ស្អាត​ដូចជា ប្រាសាទអង្គរវត្ត ឬ​វីដេអូ​និង​ខ្សែ​ភាពយន្ត​ជា​ដើម​។ MediaPad X2 មាន​រូប​រាងស្តើង​ កម្រាស់​ត្រឹម​តែ​ 7.18mm អាច​ភ្ជាប់​ប្រព័ន្ធ 4G និង Wi-Fi ។

Mediapad X2  ក៏​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ​ 64-bit octa-core ទំហំ 2GHz និង​ស៊ីភីយូ Kirin 930 របស់​​ក្រុម​ហ៊ុន​ Huawei ដោយ​ផ្ទាល់​ជាមួយ​ជីភីយូ (GPU)​ ប្រភេទ​​ Mali-T628 ​ផ្តល់ភាព​ងាយស្រួល​ដូចជា​ ការ​ហៅ​ទូរសព្ទ​ចេញ​ជា​វីដេអូ​មាន​​ដំណើរ​ការ​​​ស្រួល​​ មាន​​កម្មវិធីនិង​ហ្គេម​កម្សាន្ត​ច្រើន ព្រម​ទាំង​ដំណើរការ​បាន​យ៉ាង​រលូន។ មិន​តែ​ប៉ុណ្ណោះ​ វាក៏​មាន​ក្រាហ្វិក​ដែល​មាន​ល្បឿន​លឿន​ និង​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ឲ្យ​លេង​ហ្គេម​ ដែល​មាន​កម្រិត​ក្រាហ្វិក​ខ្ពស់​បាន​យ៉ាង​រីករាយ។

Huawei MediaPad X2 នឹង​មាន​ចេញ​លក់​ពីរ​ប្រភេទ​ផ្សេង​គ្នា​នៅ​ទីផ្សារ​ពិភពលោក​។ ប្រភេទ​ទី​មួយ​នឹង​មាន RAM ទំហំ​ 2GB និង​អង្គ​ចងចាំ​​​ទំហំ​16GB។ ចំណែក​មួយ​ទៀត​មាន ​RAM ទំហំ 3GB និង​អង្គ​ចងចាំ​ទំហំ​ 32GB ។ ម៉ូដែល​ទាំងពីរ​នេះ​នឹង​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ប្រភេទ​ SLR ដោយ​កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ 13MP និង​កាមេរ៉ា​មុខ​សម្រាប់​ការ​ថត “Selfie”  ទំហំ 5MP ។ មាន microSD ទំហំ 128GB និង​ថាមពល​ថ្ម 5000mAh ដែលអាច​អ្នក​ប្រើប្រាស់​ស្តាប់​ចម្រៀង​បាន​ 60 ម៉ោង ទស្សនា​វីដេអូ​បាន​​ 12 ម៉ោង និង​លេង​​អ៊ីនធើណេត​បាន​រហូត​ដល់​ 15 ម៉ោង។ ហ្វាប្លេត​នេះ ​​ដំឡើង​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 OS ។

MediaPad X2 នឹង​​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ។ តាម​នាយក​គ្រប់​គ្រង​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារលោក អែម យុទ្ធូ​បាន​ឲ្យ​ដឹង​ថា នៅ​ទីផ្សារ​កម្ពុជា​ក្រុមហ៊ុន​នឹង​នាំ​យក​តែ​ប្រភេទ​​ RAM ទំហំ 3GB និង​អង្គ​ចងចាំ​ទំហំ​ 32GB ពណ៌​មាស​តែ​ប៉ុណ្ណោះ​ដែល​តម្លៃ​ខ្ទង់ ៣៥៩ ដុល្លារ

បណ្ឌិត​ជន​ជាតិ​កូរ៉េ​ ចង់​ឲ្យ​និស្សិត​ខ្មែរ​ខ្លាំង ​IT ដូច​នៅ​កូរ៉េ​ តាម​រយៈ Online

ដោយ​សារ​តែ​ប្រព័ន្ធ​អប់​រំ​នៅ​កូរ៉េ​ និង​ កម្ពុជា​មាន​ភាព​ខុស​គ្នា លោក Kim Taekyung ​បណ្ឌិត​ជន​ជាតិ​កូរ៉េ​ម្នាក់ និង​ ជា​នាយក​មជ្ឈមណ្ឌល Korea Software HRD ចង់​ឃើញ​និស្សិត​ខ្មែរ​មាន​គុណភាព​អប់​រំ​ផ្នែក IT ដូច​នៅ​កូរ៉េ​ដែរ។

សាលកវិទ្យាល័យ អាស៊ីអឺរ៉ុប (3)

ក្នុង​ឱកាស​ពិធី​ចុះ​អនុសារណៈ​ នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​មជ្ឈមណ្ឌល Korea Software HRD រវាង​សាកល​វិទ្យាល័យ​អា​ស៊ី​អឺរ៉ុប​កាល​ពី​ម្សិល​មិញ លោក​យល់​ថា បើ​ប្រៀប​ធៀប​ប្រព័ន្ធ​អប់​រំ​នៅ​កូរ៉េ ​និង​ កម្ពុជា​ នៅ​កូរ៉េ​សិស្ស​រៀន​ពី ៨-១២ ម៉ោង តែ​នៅ​កម្ពុជា​រៀន​ត្រឹម ៤-៥ ម៉ោង​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ផ្នែក​មួយ​ធ្វើ​ឲ្យ​ការ​សិក្សា​លើ​បច្ចេកវិទ្យា​នៅ​មាន​កម្រិត។

ដើម្បី​បង្កើន​គុណ​ភាព​អប់​រំ លោក​ចង់​ឲ្យ​សិស្ស​និស្សិត​ IT នៅ​កម្ពុជា​​ស្រាវ​ជ្រាវ​ច្រើន​បន្ថែម​ក្រៅ​ពី​រៀន​នៅ​សា​លា​ឲ្យ​ស៊ី​ជម្រៅ តាម​រយៈ​ប្រព័ន្ធ Internet ជាមួយ​គេហទំព័រ Khmer Academy ដែល​បង្រៀន​​ផ្ដោត​លើ​មុខ​វិជ្ជា​​ទាក់ទង​មុខ​ជំនាញ​ IT ជា​មួយ​ការ​បង្រៀន​ជា​ភាសា​ខ្មែរ​ផ្ទាល់​​ ​អម​មក​ជា​មួយ​វីដេអូ​ដែល​មាន​ការ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​។ ​

សាលកវិទ្យាល័យ អាស៊ីអឺរ៉ុប (5)


ចំពោះ​លោក kwan-Hee Yoo សាស្ត្រាចារ្យ​កម្រិត​បណ្ឌិត ​នៃ​សាកលវិទ្យាល័យ​ជុង​ប៊ុក ( កូរ៉េ​ខាង​ត្បូង) និយាយ​ថា ​ធន​ធាន​មនុស្ស​ជា​រឿង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស ដូច្នេះ​ហើយ​ការ​សម្រួច​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្រើន ជា​រឿង​ល្អ​សម្រាប់​សិស្ស​និស្សិត។

លោក ចិន ភី​រម្យ អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៃ​​មជ្ឈមណ្ឌល Korea Software HRD ប្រាប់​ថា​ Khmer Academy ​ជា​របៀប​រៀន​បែប​ E-Learning  ដែល​សិស្ស​និស្សិត​ IT ​អាច​​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដើម្បី​អាច​បណ្ដុះ​ស្មារតី​សម្រាប់​ការ​សិក្សា​ផ្នែក​ IT កាន់​តែ​ប្រសើរ​ថែម​ទៀត។

Khmer Academy មាន​មុខ​វិជ្ជា​បង្រៀន​ ដូច​ជា របៀប​បង្កើត​​កម្មវិធី​លើ​ iOS , កម្មវិធី Android , ការ​​បង្កើត​ Website និង​ ការ​រចនា​ឌី​ហ្សាញ​។ គេ​ហ​ទំព័​រ​នេះ​មាន​​បង្រៀន​សរសេរ​កូដ​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ ខ្ពស់​ដូច​ ជា Java , SQL , HTML , CSS , JavaScript , jQuery , PHP , C# ជា​ដើម។ ចំណែក​មេរៀន Design មាន​ដូច​ជា Photoshop និង illustrator រួម​ទាំង​ការ​​បង្រៀន​ពី​កម្មវិធី​រដ្ឋបាល​ដូចជា​ Word , Excel និង PowerPoint។  ជាង​នេះ​ទៅ​ទៀត​ Khmer Academy ក៏​មាន​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ​ផង​ដែរ។


សាលកវិទ្យាល័យ អាស៊ីអឺរ៉ុប (6)



បន្ថែម​ពី​លើ​នេះ ​មជ្ឈមណ្ឌល Korea Software HRD និង​ សាកលវិទ្យាល័យ​ជុង​ប៊ុក( កូរ៉េ​ខាង​ត្បូង) ដែល​ជា​ដៃ​គូ​សហការ ក៏​នឹង​គ្រោង​ចុះ MOU ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ សាកល​វិទ្យាល័យ IIC ​ផង​ដែរ ក្នុង​ន័យ​បង្កើន​គុណភាព​នៃ​ការ​អប់រំ ការ​ផ្លាស់ប្ដូរ​និស្សិត ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ការ​ផ្លាស់​ប្ដូរ​សាស្ត្រាចារ្យ​និង​ការចូលរួម​សកម្មភាព​នានា៕


មេម៉ាយៗ ក្នុង​សិល្បៈ​ខ្មែរ សុទ្ធ​តែ​តារា​ល្បី

ទោះ​បី​អាជីព​សិល្បៈ​ កំពុង​ដំណើរ​ការ​រលូន​ទៅ​មុខ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ តារា​ស្រី​មួយ​ចំនួន​​ហាក់​មិន​សូវ​ជោគជ័យ​ក្នុង​សង្គម​គ្រួសារ​នោះ​ទេ ដោយ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ទាំង​វ័យ​ក្មេង ក្រោម​អំណាច​សាលក្រម​តុលាការ ឬ​ ហេតុផល​ផ្សេងៗ​ទៀត ដែល​មិន​ខុស​ពី​មនុស្សម្នា​ទូទៅ​ឡើយ។ តើ​មាន​តារា​ស្រី​រូប​ណា​ខ្លះ មាន​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ?

១. ចន ច័ន្ទលក្ខិណា

ចន-ច័ន្ទលក្ខិណា-chorn-chanleakena
២. ម៉េង កែវពេជ្ជតា

%20_1_~3
៣. កែវ ពេជ្រពិសី

កែវ-ពេជ្រពិសី2-keo-pichpisey
៤. ឈួន សុវណ្ណឆៃ

%20_2_~1
៥. ព្រំ រដ្ឋា

%20_1_~1
៦. ព្រីម មន្ថា

%20_1_~1
៧. ស៊ឹម សូលីនការ

_1_~1
៨. ឌុច សុភា

1407401026_3
៩. សុខ ស្រីនាង

%20_1_~2
១០. អឿន ស្រីមុំ

_1_~1
១១. ខ្ញុង

ខ្ញុង
១២. កែវ នីសា
Keav-nisa1

ទេព្យកោសល

ទេព្យកោសលរបស់កុមារ

Friday, June 26, 2015

ពេល​​​​ភេទ​ដូច​គ្នា​អាច​រៀប​ការ​​បាន​ ប្រធានាធិ​ប​តី​​​ និង​​ជន​​​ល្បី​ៗ​​អាមេរិក​​និយាយ​​អ្វី​ខ្លះ?​​

ប្រភពមកពី​ សប្បាយ ប្រជាជន​អាមេរិករាប់​សែន​នាក់​​ដែល​គាំ​ទ្រ​ឲ្យ​ភេទ​ដូច​គ្នា​អាច​រៀបការ​​​បាន​ កំពុង​តែ​អបអរ​សាទរ​ ដោយសារ​តុលាការ​កំពូល​​របស់​ប្រទេស​នេះ​បាន​សម្រេច​ឲ្យ​មង្គលការ​ភេទ​ដូច​គ្នា​ក្លាយ​ជា​ស្របច្បាប់។ ទន្ទឹម​នឹង​ការ​សាទរ​នេះ​ តើ​បុគ្គល​ល្បី​ៗ​ ជាពិសេស​ប្រធានាធិបតី​អាមេរិក​ លោក​ Barack Obama​​​ និយាយ​អ្វី​ដែរ?

លោក​ Barack Obama​ ប្រធានាធិបតី​អាមេរិក​
“ថ្ងៃ​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ​របស់​យើង​ឆ្ពោះ​ទៅ​រក​ភាព​ស្មើ​គ្នា។ ភេទ​ទី​បី​ ទាំង​​បុរស​ស្រលាញ់​បុរស​​ ទាំង​​នារី​​ស្រលាញ់​នារី​ ឥឡូវ​​នេះ​មាន​សិទ្ធិ​រៀបការ​បាន​ហើយ ដូច​​គេ​ដូច​ឯង​​ដែរ”។

Obama


លោក​ Jesse Tyler Ferguson តារា​ភាពយន្ត​អាមេរិក​
“សេចក្ដី​រំភើប​មួយ​ចំពោះ​ភាព​ស្មើ​គ្នា​ក្នុង​ការ​រៀប​មង្គលការ​​បាន​កើត​មាន​ហើយ​នៅ​អាមេរិក។ វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ! សេចក្ដី​ស្រលាញ់​តែង​តែ​ឈ្នះ​ជានិច្ច”។
ELLE Women In Television Event - Red Carpet


អ្នក​ស្រី​ Hillary Clinton​ ភរិយា​អតីត​ប្រធានាធិបតី​ Bill Clinton
“ពិត​ជា​មោទនភាព​ចំពោះ​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​​សម្រាប់​​​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​រៀប​មង្គល​ការ​នេះ​​ ហើយ​នេះ​ក៏​​​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ប្ដេជ្ញា​របស់​​ភេទ​ទី​បី​អាមេរិក​ ដែល​បាន​ទាមទារ​ឲ្យ​​ច្បាប់​នេះ​ក្លាយ​ជា​ការ​ពិត”។

Hillary Clinton


នាង​ Anna Kendrick ​តារា​ចម្រៀង​ និង​ជា​តួ​សម្ដែង​
“នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ!”

Anna Kendrick
​​

លោក​ Matt Bomer ​តារា​ភាពយន្ត​អាម៉េរិកាំង
“ការ​ស្រលាញ់​តែង​​ឈ្នះ​ជានិច្ច។ ថ្ងៃ​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​​សម្រាប់​ប្រទេស​យើង ហើយ​នឹង​គ្រួសារ​របស់​យើង។ ខ្ញុំ​រីករាយ​ និង​អរគុណ​ជា​ខ្លាំង”៕

deadline

ចុះ​ភេទ​ទី​បី​នៅ​កម្ពុជា​វិញ​​​ចង់​បញ្ចេញ​មតិ​អ្វី​​ទាក់​ទង​នឹង​ការ​រៀប​មង្គល​ការ​​​​ភេទ​ដូច​គ្នា​ក្លាយ​ជា​ស្រព​ច្បាប់​នៅ​អាមេរិក?

Monday, June 15, 2015

ធ្វើជានគរបាល បម្រើជាតិជាង២០ឆ្នាំ រស់នៅក្នុងខ្ទមកំសត់ ត្រូវភ្លើងឆេះខ្ទេច

ស្នងការ ខេត្តកំពង់ចាម ស្វែងរកជំនួយ ជាបន្តបន្ទាប់ បានជាង១ពាន់ដុល្លារ
កំពង់ចាម ៖ មន្រ្តីនគរបាល ប៉ុស្តិ៍ជើងព្រៃ នៃអធិការដ្ឋាននគរបាល ស្រុក បាធាយ ខេត្តកំពង់ចាម លោក ស សុខជា ថ្នាក់ព្រឹន្ទបាលឯក ដែលបច្ចុប្បន្ន រស់នៅ ក្នុងខ្ទមដ៏តូចមួយ ប្រកស្លឹក និងជញ្ជាំងស្លឹក ជាមួយប្រពន្ធ និង កូនចំនួន ២នាក់នោះ ឥឡូវកំពុងតែ ប្រឈមមុខ នឹងបញ្ហាជីវភាព យ៉ាងខ្លាំង ក្រោយពេលដែលខ្ទម ដែលគាត់កំពុងរស់នៅនោះ ត្រូវព្រះអគ្គី លេបយក ទៅអស់ គ្មានសល់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ នេះ ។
បម្រើជា មន្រ្តីនគរបាល អស់រយះជាង២០ឆ្នាំ លោក ស សុខជា ទើបតែបានស័ក្តិពាក់ ជាថ្នាក់ព្រឹន្ទបាលឯកប៉ុណ្ណោះ ហើយបច្ចុប្បន្ន រស់នៅក្នុងខ្ទមស្លឹក ដែលមាន ទំហំប្រវែង ៤ម៉ែត្រ គុណនឹង៤ម៉ែត្រប៉ុណ្ណោះ ពោលដេក ក៏នៅក្នុងខ្ទម ដាំ ស្លក៏នៅក្នុងខ្ទម យ៉ាងកំសត់វេទនា ពិបាកភ្នែកមើលណាស់ ។
លោក ស សុខជា និងក្រុមគ្រួសារ បច្ចុប្បន្នរស់នៅ ភូមិអណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែក្រោយមានករណីភ្លើងឆេះ ក៏ត្រូវលោក ស្នងការ ឲ្យមកនៅកន្លែងប៉ុស្តិ៍ ជាបណ្តោះអាសន្ន។
ចំពោះបញ្ហាដែល កំពុងកើតមានឡើង ទៅលើមន្រ្តី នគរបាលរបស់ខ្លួន ខាងលើនេះ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន ក្រៅពីបានជួយ ឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនចំនួន២០០ដុល្លារនោះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានអំពាវនាវដល់ ថ្នាក់ដឹកនាំ នគរបាល និងសប្បុរសជននានា នៅក្នុងខេត្តឲ្យជួយផងដែរ ។
គិតត្រឹមល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥នេះ លោកស្នងការ បែន រ័ត្ន បានបញ្ជាក់ថា ថវិកាដែលបានជួយបរិច្ចាគ ដល់មន្រ្តី នគរបាល ដ៏កំសត់ខាងលើនេះ បានជាង១ពាន់ដុល្លារហើយ និង កំពុងបន្ត ស្វែករកជំនួយ បន្ថែមទៀត ក្រែងបានសាងសង់ផ្ទះមួយកន្លែង រស់នៅ បានសមរម្យ នៅក្នុងសង្គម។
ចំពោះថវិកាទាំងនេះ លោកស្នងការ បានចាត់ ឲ្យលោក ស្នងការរង នគរបាលខេត្ត ជា ជាង នឹងនាំយកទៅប្រគល់ជូន ដល់មន្រ្តី នគរបាលរូបនេះ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ខាងមុខ។
យោងតាមលោក ស្នងការនគរបាល ខេត្តកំពង់ចាម ថ្នាក់ដឹកនាំ និង សប្បុរសជន ដែលបាន ជួយដល់មន្រ្តី នគរបាលដែលកំសត់រូបនេះ រួមមាន ថ្នាក់ការិយាល័យ កណ្តាល ចំនួន២០ម៉ឺនរៀល ការិយាល័យ ចរាចរណ៍ ផ្លូវគោក ចំនួន២០ម៉ឺនរៀល ការិយាល័យ ចរាចរណ៍ផ្លូវទឹក ចំនួន១១ម៉ឺនរៀល ការិយាល័យ ចំការកៅស៊ូ ចំនួន១០ម៉ឺនរៀល ការិយាល័យ សណ្តាប់ធ្នាប់ ចំនួន១០ម៉ឺនរៀល ការិយាល័យ ទេសចរណ៍ ៥ម៉ឺនរៀល នាគរាជ០១ ចំនួន ២០ម៉ឺនរៀល បក្សី០១ ចំនួន៥០ដុល្លារ នាគព័ន្ធ០១ ចំនួន២០ម៉ឺនរៀល លោក កែវ ស៊ាងហ៊ាន់ ចំនួន៥០ដុល្លារ ធនធាន០៣ ចំនួន៥ម៉ឺនរៀល លោក គឹម សួរភិរុណ តំណាង អភិបាលខេត្តកំពង់ចាម ចំនួន១លានរៀល កោះកេរ្តិ៍ ០១ ចំនួន១០ម៉ឺនរៀល ធនធាន០១ ចំនួន៥០ដុល្លារ សច្ចះ០១ ចំនួន៥ ម៉ឺនរៀល ភ្នំប្រុស០១ ចំនួន១០ម៉ឺនរៀល ការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលចំនួន១០០ដុល្លារ ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ចំនួន១០០ដុល្លារ លោក ជីវ ចាន់តារ៉ាចំនួន៥០ដុល្លារ លោក ប្រេង ហ៊ីម ចំនួន៥ម៉ឺនរៀល ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ចំនួន ២០ម៉ឺន រៀល ផែនអត្តអញ្ញាណប័ណ្ណ ចំនួន២០ម៉ឺនរៀល ការិយាល័យប្រឆាំង គ្រឿងញៀន ចំនួន១០ម៉ឺនរៀល ថាមពល០១ ចំនួន១០ម៉ឺនរៀល អភិបាល ស្រុកបាធាយ ជួយឧបត្ថម្ភ ស័ង្កសីចំនួន១៥សន្លឹក។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ ស្នងការ នៅតែបន្តអំពាវនាវដល់ សប្បុរសជននានា មេត្តាជួយ បរិច្ចាគ ដល់មន្រ្តីនគរបាល ដែលកំពុង មានបញ្ហាយ៉ាងធ្ងន់ធ្ងរ ខណៈដែលខ្លួន បានបម្រើការងារជូនជាតិជាង២០ឆ្នាំមកហើយ។
ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា «ក្នុងស្ថានភាព បែបនេះ ខ្ញុំសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ និង មិត្តនគរបាល យើងទូទាំងខេត្ត និងសប្បុរសជននានាផងដែរ មេត្តារួមគ្នា ជួយឧបត្ថម្ភ ដល់មិត្តយើង ដែលរងគ្រោះនេះ ឲ្យគ្នាមានលទ្ធភាព សង់ផ្ទះបានវិញ និងឲ្យបាន សមរម្យ ជាងនេះ កាន់តែប្រសើរ»។