Pages

Wednesday, May 27, 2015

​កែវ រំចង់ ​​​តម​ដំណេក និង​គ្រឿង​ស្រវឹង ប្រឹង​ហាត់​​ដើម្បី​ត្រៀម​​​ខ្លួន​វគ្គ​ផ្ដាច់ព្រ័ត្រ

មកពី សប្បាយ  ឪពុក​របស់ កែវ​ រំចង់​ បាន​អះអាង​ថា កូន​ប្រុស​របស់​លោក​ កំពុង​​ខំ​​ប្រឹង​​ហ្វឹកហាត់​​ទាំង​​យប់​ទាំង​ថ្ងៃ​ ​តម​ដំណេក​ និង​គ្រឿង​ស្រវឹង​រយៈ​ពេល​ប្រហែល​ជា​មួយ​ខែ​មក​ហើយ​ដើម្បី​ត្រៀម​​ខ្លួន​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់​​នៅ​សង្វៀន​​បាយ័ន​​ស្ទឹង​មាន​ជ័យ ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ​​ហាក់​​​មិន​​បារម្ភ​​អ្វី​ច្រើន​ឡើយ។

khmer boxing9កែវ រំចង់​(ក្រហម ) Tilek  និង​ ( ខៀវ ) ប្រកួត​កន្លង​មក​

​លោក កែវ សំអាង​ ឪពុក​បង្កើត​ និង​ជា​គ្រូ​បង្ហាត់​ប្រដាល់​ផ្ទាល់ កែវ​ រំចង់ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​កូន​របស់​លោក​​កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ទាំង​ថ្ងៃ​និង​យប់ ពី​​​ព្រោះ​​​ រំចង់ ​​បារម្ភ​ខ្លាច​មិន​បាន​គ្រង​ខ្សែ​ក្រវាត់​ ដែល​មាន​ទឹក​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ទៅ ៥ ពាន់​ដុល្លារ​​។ ចំពោះ​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​ថ្ងៃ​អាទិត្យ​នេះ កូន​ប្រុស​​របស់​លោក​មិន​សូវ​បារម្ភ​​អ្វី​ច្រើន​ឡើយ​ ពី​ព្រោះ​ធ្លាប់​ឈ្នះ​កាល​ពី​ពីរ​សប្តាហ៍​ម្តង​ហើយ​។ ពេល​ព្រឹក​​​ ​រំចង់ ងើប​ទាំង​ព្រលឹម​អុល​រត់​​ប្រហែល៣​ម៉ោង ​​បន្ទាប់​មក​សម្រាក​ដល់​ថ្ងៃ​រសៀល​ម៉ោង​២​ចាប់​ផ្ដើម​ហាត់​ក្នុង​ក្លិប​ដល់​ម៉ោង៤​​ទើប​ឈប់​សម្រាក។ ពេល​​​​​​យប់​ ​ប្រហែល​ម៉ោង​ ៧ រំចង់​ចាប់​ផ្ដើម​ហាត់​បន្ត​​​​ប្រហែល ១ ឬ ២ ម៉ោង​​ទៀត​ទើប​ឈប់​ហាត់។

បុរស​រស់​នៅ​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កីឡាករ​ណា​ក៏​ល្អ​ដែរ​​​ទើប​អាច​ឆ្លង​មកដល់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ ​ហើយ​មិន​ដឹង​ថា ពួក​​គេ​អាច​​ផ្លាស់​ប្តូរ​​របៀប​​​​​ប្រកួត​​ឬ​យ៉ាង​ណា​នោះ​ទេ កូន​ប្រុស​របស់​លោក​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។ ចំពោះ​ ឡុង​ សុភី ក៏​ធ្លាប់​ឈ្នះ​ កែវ រំចង់​ ហើយ​កីឡាករ​​ថៃ Rareung ក៏​ខ្លាំង​​កីឡាករ​ទាំង​ពីរ​នេះ នរណា​ម្នាក់​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​គឺ​សុទ្ធ​តែ​លំបាក​សម្រាប់​ឧបសគ្គ​ធំ​សម្រាប់​កែវ រំចង់។

​លោក​គ្រូ​បន្ត​ថា ប្រឹងប្រែង​ហ្វឹកហាត់​បែប​នេះ​​ក្នុង​គោល​បំណង​​ចង់​បង្កើន​កម្លាំង​​ឲ្យ​កាន់​តែ​ខ្លាំង​ និង​ភាព​រហ័ស​ក្នុង​ការ​បត់បែន​លើ​សង្វៀន។ កីឡាករ​រូប​ណា​ក៏​ដោយ​ ប្រសិន​បើ​កម្លាំង​គ្មាន ពេល​ប្រកួត​​​ដល់​ទឹក​ទី​​ ៤ ឬ​ទឹក​ទី ៥ ​ពិត​​ជា​ប្រើ​​ក្បាច់​មិន​បាន​ល្អ​ឡើយ ​ទោះ​កីឡាករ​រូប​នោះ​មាន​ក្បាច់​ល្អ​បែប​ណា​ក៏ដោយ។

លោក​បង្ហើប​ឲ្យ​ដឹង​ទៀត​​ថា ដើម្បី​បង្កើន​កម្លាំង ​មិន​ត្រឹម​តែ​ពឹង​លើ​​ការ​ហ្វឹកហាត់​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​ត្រូវ​​គិត​ទៅ​លើ​ការ​អាហារ​បំប៉ន​ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ មិន​តែ​ប៉ុណ្ណោះ​​​ កែវ រំចង់ តម​ដំណេក​​​ជា​មួយ​ភរិយា​ និង​​គ្រឿង​ស្រវឹង​រយៈ​ពេល​ប្រហែល​១ ខែ​មក​ហើយ ពី​​​ព្រោះ​ខ្លាច​បាត់​បង់​កម្លាំង​ពេល​ប្រកួត។

​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ប្រកួត​នា​​ថ្ងៃ​ទី ៣១ ឧសភា​ ឆ្នាំ ២០១៥ ខាង​មុខ​នេះ​​គឺ ជា​ការ​ជួប​គ្នា​រវាង​កីឡាករ​លេខ​មួយ​ក្នុង​ពូល A ​ កែវ រំចង់ ​និង​អ្នក​​លេខ​ពីរ​ក្នុង​ពូល​ B កីឡាករ​​​ថៃ​ Tilek Pithak ។ ចំណែក​​អ្នក​លេខ​ពីរ​ក្នុង​ពូល​ A ឡុង សុភី ត្រូវ​ជួប​​កីឡាករ​លេខ​មួយ​ក្នុង​ពូល​ B ​​​​ដែល​មាន​កម្ពស់​ខ្ពស់​របស់​ថៃ Rareung Lukchampacha។ ចាំ​មើល​នរណា​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​កីឡាករ​ទាំង​៤​នាក់​នេះ?

Keo-Ramchang
កែវ រំចង់ កាល​ឈ្នះ​ខ្សែ​ក្រវាត់​ពី អូត ភូថង

នាយ កុយ សោក​ស្ដាយ នាយ ​ឃ្លោក

មកពី សប្បាយ នាយ កុយ បាន​ពោល​សោក​ស្ដាយ នាយ ឃ្លោក ក្រោយ​ពី​អតីត​មិត្ត​រួម​ក្រុម​កំប្លែង​រូប​នេះ  បាន​ដក​ខ្លួន​ចេញពី​ក្រុម​​ប្រមាណ​ជាង ១​ឆ្នាំ​​កន្លង​មក​ហើយ។

លោក ជួង ជី ហៅ នាយ​កុយ ថ្លែង​ថា  “ការ​បាត់​បង់​រូប​គាត់(នាយ​ឃ្លោក) គឺ​ដូ​ច​ជា​បាត់​អ្វី​មួយ​អីចឹង ធម្មតា​ទេ​សម្ល​បើ​បាត់​គ្រឿង​អ្វី​មួយ​រសជាតិ​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​នឹង​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​គាត់​មាន​ការងារ​រវល់​ផ្ទាល់​ខ្លួន​អីចឹង”។

 
នាយ កុយ

មាន​ចំណុច​ពិសេស​ជា​ច្រើន ដែល​លោក ទុំ សារុត ហៅ​នាយ ឃ្លោក មាន ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន និង​ជា​អ្វី​ដែល ជួង ជី ហៅ​នាយ កុយ បញ្ជាក់​ថា នាយ​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​ចាក​ចេញ​របស់​អតីត​តារា​កំប្លែង​រួម​ក្រុម​រូប​នេះ។

ចំណុច​ទាំង​នោះ មាន​ដូច​ជា ទេពកោសល្យ​ពី​កំណើត​លើ​ការ​សម្ដែង​តួ​ច្រើន​ប្រភេទ ការ​ប្រើ​វោហា​សព្ទ និង​ចំណេះ​ដឹង​ទូ​ទៅ​ទូលំ​ទូលាយ​ជា​ដើម។ ៖ “ចំណុច​ពិសេស​​របស់​គាត់ គឺ​គាត់​ពូកែ​ក្នុង​ការ​សម្ដែង​ជា​អ្នក​អប់រំ ជា​ប៉ូលិស​អនុវត្តន៍​ច្បាប់ និង​ខាង​ចាស់ទុំ​ជា​ដើម គាត់​ពូកែ​វោហារ​ខាង​ផ្លូវច្បាប់​ហើយ​គាត់​តែង​តែ អាន​សៀវភៅ​ច្រើន​ទាក់​ទង​នឹង​ខាង​ច្បាប់​ជាដើម”។

លោក បញ្ជាក់​ថា ធនធាន​ជា​តារា​កំប្លែង​ដូច​នាយ ឃ្លោក គឺ​ពិបាក​រក​ណាស់ ក្នុង​អាជីព​ជា​អ្នក​កំប្លែង។

ទុំ សារុត ឬ​នាយ ឃ្លោក បាន​ដក​ខ្លួន​ពី​ក្រុម​កំប្លែង​នាយ កុយ នា​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៤។ តាម នាយ កុយ បញ្ជាក់​ថា នាយ ឃ្លោក ឈប់​ពី​អាជីព​កំប្លែង​ដោយ​សារ​តែ​មមាញឹក​ជាមួយ​ការងារ​ផ្ទាល់​ខ្លួន។ វិល​មក សាមី​ខ្លួន វិញ ក៏​បាន​ប្រាប់​ដូច​គ្នា​ដែរ​ថា លោក រវល់​នឹង​របរ​រកស៊ី​ផ្ទាល់​ខ្លួន ដោយ​លោក​បាន​បើក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ដែល​នាំ​ចូល​មក​ពី​បរទេស​ឈ្មោះ​ថា​អ៊ីវ៉ូ (EVO)។

khmer-stars-go-Malaysia7

បន្ថែម​ពី​លើ​នេះ លោក ក៏​បាន​ប្រាប់​ទៀត​ថា បាន​បោះបង់​អាជីវកម្ម​ដឹក​ខ្សាច់​តំណាល​គ្នា​ដែរ ដោយ​សារ​តែ​បច្ចុប្បន្ន​នៅ​ភ្នំពេញ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ចំនួន​ជើង​នៃ​​ការ​ដឹក​​ខ្សាច់​ដែល​លោក​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ប្រមាណ ១០​គ្រឿង​នោះ ត្រូវ​ថយ​ចុះ។

នាយ ឃ្លោក បញ្ជាក់​ទៀត​ថា អតិថិជន​របស់​នាយ ​ភាគច្រើន​ឡើង​មក​ពី​បណ្ដា​ខេត្ត​ស្វែង​រក​ការ​ពិភាក្សា​ចំ​តែ​ថ្ងៃ​សៅរ៍-អាទិត្យ ​ត្រូវ​គ្នា​នឹង​ថ្ងៃ​ដែល​រូប​លោក​លេង​កំប្លែង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​សម្រាប់​ការងារ​សិល្បៈ ទើប​​សម្រេច​ឈប់​តែ​ម្ដង​ទៅ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ មាន​ការ​កត់​សម្គាល់​ឃើញ​ថា ទុំ សារុត ឬ​នាយ ឃ្លោក បាន​ដក​ខ្លួន​ពី​អាជីព​កំប្លែង បន្ទាប់​ពី​លោក ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ។ បច្ចុប្បន្ន លោក ទុំ សារុត ជា​ទីប្រឹក្សា​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ។

“អូន​អើយ…ឥឡូវ​នេះ​​ទាំង​ការងារ​រដ្ឋ​ទាំង​ឯកជន ការ​រកស៊ី​របស់​បង​សុទ្ធ​តែ​រវល់​ខ្លាំង​ ដូច្នេះអត់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​បន្ត​អាជីព​ជា​អ្នក​កំប្លែង​ទៀត​បាន​ទេ​ បើ​ទោះ​ខ្ញុំ​នៅ​ស្រលាញ់​ក៏​ពិត​មែន!”។ ​នាយ​ ឃ្លោក ​បញ្ជាក់៕

បុរស​​ម្នាក់​អាច​ទាញ​ស្មា​ចូល​គ្នា​បំបែក​កំណត់ត្រា​ពិភពលោក

មកពី សប្បាយ បុរស​វ័យ​៣៥ឆ្នាំ​ម្នាក់​ដែល​​​មាន​ឈ្មោះ​ថា Rammehar Punia បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​សារ​តែ​មាន​សមត្ថភាព​ពិសេស​អាច​យក​ស្មា​ទាំង​សង​ខាង​មក​ផ្អឹប​គ្នា​នៅ​នឹង​ដើម​ទ្រូង​ដើម្បី​បំបែក​បន្ទះ​ស៊ីឌី។

esdfa

ដោយ​មាន​សមត្ថភាព​ពិសេស​នេះ លោក​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា​ ‘Rubber Man’។ លោក​បាន​បំបែក​កំណត់ត្រា​ Guinness ដោយ​អាច​យក​ស្មា​បំបែក​បន្ទះ​ស៊ីឌី​បាន​ដល់​ទៅ​៦០ក្នុង​រយៈ​ពេល​១នាទី។

បុរស​ជនជាតិ​ឥណ្ឌា​រូប​នេះ បាន​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១១ ដោយ​បំបែក​បន្ទះ​ស៊ីឌី​បាន​៤១ក្នុង​១នាទី។

ក្រៅ​ពី​ប្រកប​មុខ​របរ​ជា​កសិករ លោក Punia ក៏​បាន​ដើរ​សម្ដែង​សមត្ថភាព​ពិសេស​នេះ​នៅ​តាម​តំបន់​នានា​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដូច​ជា​ប្រទេស​អ៊ីតាលី​ជា​ដើម៕

19

20

232

ផល សោភ័ណ្ឌ ប្រាប់​របៀប​​ផ្ដួល​ដៃ​គូ ​មុន​ពេល​​ជួប​ថៃ​នៅ CNC ថ្ងៃ​សៅរ៍​​នេះ

មកពី សប្បាយ អ្នក​ប្រដាល់​កំពុង​លេចធ្លោ ផល សោភ័ណ្ឌ បាន​ប្រាប់​ពី​បទពិសោធន៍​ក្នុង​ការ​ផ្ដួល​ដៃ​គូ​កន្លង​មក​លើ​សង្វៀន​មុន​ឡើង​សង្វៀន​ប៉ះ​កីឡាករ​ថៃ Jek Ngourn Deng Yin  ​នា​ថ្ងៃ ​​សៅរ៍​ ​​ទី ៣០ ​ខែ ឧសភា​ឆ្នាំ ២០១៥  វេលា​ម៉ោង ៦:០០​ល្ងាច​នៅ​សង្វៀន​​​ទូរទស្សន៍ CNC ​​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​គោ​ជល់។

AEC-FIGHTING-BTV-BOXING(5)
 កីឡាករ​ ផល សោភ័ណ្ឌ (ក្រហម)​ប្រកួត​នឹង​កីឡាករ​ថៃ (ខៀវ)​កន្លង​មក

​​ជើង​ខ្លាំង​ប្រចាំ​ក្លិប​តា​ឡី​ដំរី​មាន​រិទ្ធិ​​​ ផល សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា ​ការ​​វាយ​​​ដៃគូ​កន្លង​មក​ដែល​តែង​តែ​ទទួល​បាន​ជោគ​ជ័យ​​គឺ កែង ​និង​កណ្ដាប់​ដៃ ។ ​វិធី​ដែល​ធ្វើ​ឲ្យ​គេ​​មាន​កម្លាំង​ដៃ ​និង​កែង​ល្អ​​ ព្រម​ទាំង​​មាន​កម្លាំង​​​កែង​​ខ្លាំង​​ដូច​នេះ​​មកពីរូប​​គេ​ព្យាយាម​ក្នុង​ការ​ហ្វឹកហាត់​ដូច​ជា​ដាល់​បាវ​សាក់ ​ទាត់ ​និង​​វាយ​កែង​ដាក់​បាវ​សាក់​​ដោយ​ចំណាយ​កម្លាំង​វ៉ៃ​​ក្នុង​ពេល​កំពុង​ហ្វឹកហាត់​មិន​​សំចៃ​កម្លាំង​​ទុក​ឡើយ ​​ដល់​ពេល​ប្រកួត​ជា​មួយ​មនុស្ស​ធ្វើ​​​ឲ្យ​កណ្ដាប់​ដៃ​និង​កែង​មាន​ទម្ងន់​ធ្ងន់​។

​​ជើង​ខ្លាំង​រូប​នេះ​បាន​បន្ត​ថា សម្រាប់​ការ​ស្ទាបស្ទង់​សមត្ថភាព​តែង​តែ​​ប្រើ​រយៈពេល ច្រើន​បំផុត​ត្រឹម៣​​ទឹក​ដំបូង ​​ហើយ​បច្ចេកទេស​ក្នុង​​ការ​សាកល្បង​លូក​​ឆ្វេង​ លូក​ស្ដាំ​លើ និង​​ក្រោម ដោយ​​វ៉ៃ​​តាម​បច្ចេកទេស ស្ទង់​មើល​មិន​ហ៊ាន​​ធ្វេសប្រហែស​ឡើយ។  ​ទោះ​ជា​យ៉ាង​ណា​ ​បទពិសោធន៍​ក្នុង​ការ​ស្ទាបស្ទង់​សមត្ថភាព​ដៃ​គូ​របស់​ សោភ័ណ្ឌ ក៏​​ធ្លាប់​ធ្វើ​ឲ្យ​គេ​គិត​ខុស​ម្ដង​ផង​ដែរ។  ប៉ុន្តែ​ប្រសិន​បើ​ដៃគូ​ត្រូវ​បាន​​កីឡាករ​រូប​នេះ​​សំគាល់​ឃើញ​ថា មាន​​កម្រិត​មួយ​ខ្សោយ ​និង​មាន​ចន្លោះ​ប្រហោង​ច្រើន​នោះ​ រូប​គេ​នឹង​ផ្ដួល​ភ្លាម​​ឲ្យ​តែ​មាន​ឱកាស។​

​អ្នកប្រដាល់​​កំពុង​ល្បីឈ្មោះ​​រូប​នេះ​ បាន​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​​​ដៃគូ​របស់​គេ​បាន​ប្រើ​ក្បាច់​បន្លំ​ភ្នែក​ដោយ​តាំង​ជំហរ​ប្រើ​កណ្ដាប់​ដៃ​ស្ដាំ​ហើយ ​សោភ័ណ្ឌ គិត​ថា ​ដៃគូ​ពិត​ជា​ប្រើ​​ក្បាច់​ល្អ​ តែ​​​ខាង​ស្ដាំធ្វើឲ្យ​គេ​ប្រឹង​​បិទ​តែ​​កណ្ដាប់​ដៃ​ស្ដាំ​ប៉ុណ្ណោះ។  ប៉ុន្តែ​រំពេច​នោះ​​កីឡាករ​កម្ពុជា​ត្រូវ​បាន​ ​ដួល​លើ​សង្វៀន​ថែម​ទាំង​ត្រូវ​លោក​អាជ្ញាកណ្ដាល​រាប់​ដល់​ ៨ ទៀត​ផង ព្រោះ​កណ្ដាប់​ដៃ​ខាង​ឆ្វេង​ទៅ​វិញ។

​ងាក​មក​ការ​ប្រកួត​ថ្ងៃ​សៅរ៍​​​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​គោ​ជល់​ខាង​មុខ​នេះ​វិញ សោភ័ណ្ឌ បាន​ប្រាប់​ថា​ ដៃគូ​របស់​គេ​បាន​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា  កន​ ចន្ថា ​កាល​ប្រកួត​ទី​មួយ​​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ម្ដង​រួច​មក​ហើយ។ ពេល​នេះ​គេ​​​បាន​សំគាល់​ឃើញ​ថា ដៃគូ​ថៃ​​ដែល​ត្រូវ​ជួប​នា​​ថ្ងៃ​សៅរ៍​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​​សម្រាប់​ការ​ប្រកួត​ទី​​២​នេះ​ពូកែ​ទាត់​ឆ្វេង​ និង​ស្ដាំ​​ស្មើ​គ្នា​ល្អ​ ​ព្រម​ទាំង​មាន​ជំហរ​រឹង​មាំ​ទៀត​។ សោភ័ណ្ឌ បាន​អះអាង​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​​ដើម្បី​មិ​ន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង។ ទោះ​ជា​យ៉ាង​​ណា រូប​គេ​មិន​​បាន​បញ្ជាក់​ថា សង្ឃឹម​ឈ្នះ​ប៉ុន្មាន​ភាគ​រយ​នោះ​ទេ។

​ នេះ​ជា​ការ​ប្រកួត​​លើក​​ទី២​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​​​របស់​ ផល សោភ័ណ្ឌ ខណៈ​​ការ​​ប្រកួត​​លើក​ទី១ គេ​បាន​ផ្ដួល​កីឡាករ​ថៃ​​ក្នុង​ទឹក​ទី១៕

11330000_873564922717921_5996963610199734389_n

មើល​វីដេអូ​នេះ ទើប​ដឹង​ថា​លោក​អូបាម៉ា​សាមញ្ញ​ប៉ុណ្ណា

មេធាវី​កេនយ៉ា​​ចង់​រៀបការ​ជាមួយ​កូន​ស្រី​អូបាម៉ា​ដោយ​ជំនូន​សត្វ ១៥០​ក្បាល

មកពី  សប្បាយ  មេធាវី​ជន​ជាតិ​កេនយ៉ា​ម្នាក់ មាន​បំណង​ចង់​រៀបការ​ជាមួយ​នាង ម៉ាលៀ អូបាម៉ា (Malia Obama) ដែល​​ជា​កូន​ស្រី​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ដោយ​សន្យា​ថា​នឹង​ផ្ដល់​ជា​ជំនូន ចៀម ៧០​ក្បាល មេ​គោ ៥០​ក្បាល និង​​ពពែ ៣០​ក្បាល។

???????????????????????????????
មេធាវី Felix Kiprono (រូបកណ្តាល)

មេធាវី Felix Kiprono មិន​មែន​ចេះ​តែ​លើក​ឡើង​ផ្ដេសផ្ដាស​ឡើយ ហើយ​ថែម​ទាំង​អះអាង​ទៀត​ថា ​ក្ដី​ស្រលាញ់​របស់​លោក​ចំពោះ Malia គឺ​ជា​ការ​ពិត។ មេធាវី​ស្បែក​ខ្មៅ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន The Nairobian របស់​ប្រទេស​កេនយ៉ា​ថា “ខ្ញុំ​បាន​ចាប់​អារម្មណ៍​លើ​នាង​តាំង​ពី​ឆ្នាំ២០០៨ (ពេល​នោះ Malia មាន​អាយុ ១០​ឆ្នាំ) ហើយ​ជា​ការ​ពិត​ណាស់… ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មិន​ទាក់​ទង​ជាមួយ​អ្នក​ណា​ទេ ដោយ​សន្យា​ថា​នឹង​ស្មោះ​ជាមួយ​នាង”។

២លោក អូបាម៉ា និង​កូន​ស្រី​វ័យ ១៧​ឆ្នាំ​ម៉ាលៀ

​​លោក Kiprono បាន​និយាយ​ថា នឹង​ដាក់​សំណើ​សុំ​រៀបការ​របស់​ខ្លួន​ទៅ​លោក អូបាម៉ា ហើយ​សង្ឃឹម​ថា​មេដឹកនាំ​ស្បែក​ខ្មៅ​រូប​នេះ​នាំ​កូន​ស្រី​តាម ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​នាម​ជា​ប្រធានាធិបតី​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កេនយ៉ា។ បច្ចុប្បន្ន​យាយ​របស់​លោក អូបាម៉ា ដែល​មាន​អាយុ​ខ្ទង់ ៩០​ឆ្នាំ ក៏​កំពុង​រស់នៅ​ប្រទេស​កេនយ៉ា ជាមួយ​ញាតិ​សន្តាន​ផ្សេង​ទៀត​ដែរ។ ​

“ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀប​ចំ​សំបុត្រ​មួយ​ទៅ​លោក អូបាម៉ា ដើម្បី​ឲ្យ​គាត់​នាំ Malia មក​ជា​មួយ… ខ្ញុំ​សង្ឃឹម​ថា ស្ថាន​ទូត​នឹង​នាំ​សំបុត្រ​នេះ​ទៅ​ដល់​គាត់”។ ​លោក Kiprono និយាយ។ មេធាវី​ស្បែក​ខ្មៅ​រូប​នេះ បាន​បន្ថែម​ទៀត​ថា “មនុស្ស​មួយ​ចំនួន​អាច​និយាយ​ថា​ខ្ញុំ​សម្លឹង​ឃើញ​លុយ​គ្រួសារ​គេ… តែ​វា​មិន​មែន​ជា​ការ​ពិត​ទេ ស្នេហា​ខ្ញុំ​ទើប​ពិត”។

មេធាវី​វ័យ​ក្មេង បាន​​និយាយ​ថា បន្ទាប់​ពី​រៀបការ​រួច លោក​នឹង​បង្រៀន​កូន​ស្រី​វ័យ ១៧​ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក ឲ្យ​ចេះ​ច្របាច់​យក​ទឹក​ដោះ​គោ ចម្អិន​អាហារ និង​ការងារ​ផ្សេង​ទៀត ដូច​នារី​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ដែរ។ យ៉ាង​ណា​ក្តី មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​ពី​សេតវិមាន​នៅ​ឡើយ​ទេ៕
​​​​​
៥

៤

៣

Thursday, May 21, 2015

វីដេអូ​កីឡាករ​ ប៉ឺត ខាំ ប្រកួត​​​​សប្តាហ៍​មុន​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៖

បាត់​មុខ​ពី​​សង្វៀន៣ឆ្នាំ បឹត ខាំ តាំងចិត្ត​​ឲ្យ​ល្បី​ជាង​​មុន​

អ្នក​ប្រដាល់​ជើង​ខ្លាំង បឹត ខាំ ខក​ខាន​ឡើង​សង្វៀន​ប្រកួត​អស់​រយៈ​ពេល​​៣​​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​ពេលនេះ​​រូប​គេ​​នឹង​ប្រឹង​ស្តារ​​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង​មុន បន្ទាប់​ពី​បាន​ឡើង​សង្វៀន​ជា​ថ្មី​ដោយ​បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​នៅ​ទឹក​ទី​៥​កាល​ពី​​សប្តាហ៍​មុន​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។
birdcom1
 កីឡាករ​ ប៉ឺត ខាំ
 មកពី សប្យាយ
​អ្នក​ប្រដាល់​មុខ​ស្រស់ បឹត ខាំ បាន​ឲ្យ​ដឹង​ថា​ ​​ត្រឡប់​មក​កម្ពុជា​វិញ​លើក​នេះ​ ពី​ព្រោះ​ចង់​ឲ្យ​ខ្លួន​ល្បី​កាន់​តែ​ខ្លាំងជាង​មុន ​ទោះ​ជា​ពេល នេះ​មាន​អ្នក​គាំទ្រ​ខ្លះ​​ថា​កម្រិត​ក្បាច់គុន​​​របស់​ខ្លួន​​ថយ​ចុះ​យ៉ាង​ណា​ក៏​ដោយ។ ប្រសិន​បើ​​រូប​គេ​មិន​ចង់​ល្បី​ទេ​ រូប​គេ​នឹង​មិន​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​ឡើយ។

បឹត ខាំ បាន​និយាយ​ថា ៖«បើ​មិន​ចង់​ល្បី​ទេ​ ខ្ញុំ​មិន​មក​កម្ពុជា​វិញ​​ទេ។​​ ខ្ញុំ​នៅ​ដេក​ស៊ី​ប្រាក់​ខែ​នៅ​ជប៉ុន​វិញ​ ខ្ញុំ​មិន​មក​ប្រកួត​​ទាំង​មិន​ទាន់​ជា​ពី​របួស​ជើង ស្រួល​បួល​​ផង​។ ​ម្យ៉ាង​ទៀត​​ទោះ​​ខាន​ប្រកួត​​៣​ឆ្នាំ ​ក៏​ខ្ញុំ​​តាំង​ចិត្ត​ធ្វើ​ឲ្យ​ល្បី​​ជាង​មុន​ដែរ»។

អ្នក​ប្រដាល់​​ដើម​កំណើត​បាត់ដំបង​​រូប​នេះបាន​​បន្ត​ថា ពេល​នេះ​​ទាំង​ជើង​ និង​​ដៃ​នៅ​មិន​ទាន់​ប្រើ​បាន​ល្អ​ដូច​ពី​មុន​ទេ ​ព្រោះ​តែ​ខាន​ប្រកួត​យូរ។ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា អាច​ល្បី​ដូច​ពី​​មុន​ឬ​លើស​មុន​​ អាស្រ័យ​លើ​អ្នក​គាំ​ទ្រ​លើក​​ទឹក​ចិត្ត​ ហើយ​រូប​គេ​ផ្ទាល់​​ក៏​ត្រូវ​​ប្រឹង​ប្រែង​ហ្វឹកហាត់​ដែរ។

កីឡាករ​ប្រដាល់​ដែល​​ផ្លាស់​មក​រស់​នៅ​កំពុង​ឆ្នាំង​រូប​នេះ​បាន​បន្ថែម​ថា ការ​ចង់​ល្បី​នេះ​​គឺ​​មិន​ចង់ល្បី​ដោយ​សា​​រ​​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ដែរ បើ​ទោះ​​ស្ថិត​​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​ ក៏​មិន​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ឡើយ។ ការមិន​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​មិនមែន​​​មកពី​បញ្ហា​​​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ​ឬ​ក៏​ខ្លាច​កីឡាករ​​កម្ពុជា​ទេ​ ប៉ុន្តែ​មក​ពី​​កីឡាករ​កម្ពុជា​រូប​នេះ​​ចង់​​ឈរ​​ឈ្មោះ​ជា​កីឡាករ​ដែល​ប្រកួត​ជា​មួយ​បរទេស​​តំណាង​ឲ្យ​ខ្មែរ​ដោយ​តាំង​នាម​ជា​កីឡាករ​កម្ពុជា​យក​ក្បាច់​គុន​ខ្មែរ​បង្អួត​ឲ្យ​ពិភព​លោក​បាន​ដឹង​ពី​កម្រិត​ក្បាច់​គុន​ប្រដាល់​សេរី​ខ្មែរ។

បឹត​ ខាំ បន្ថែម​ថា​ កាល​ពី​ពីរ​បី​ថ្ងៃ​មុន​មាន​អ្នក​រៀប​ចំ​កម្មវិធី​ប្រដាល់​ម្នាក់​បាន​ទូរសព្ទ​មក​សួរ​ចង់​ឲ្យ​​រូប​គេ​ប្រកួត​ជាមួយ​​ វង្ស ណយ ប៉ុន្តែ​រូប​គេ​​បដិសេធ​។​

បឹត ខាំ បាន​​ត្រឡប់​មកពី​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី ២០ ខែ មេសា ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ទៅ​​បង្ហាត់​ប្រដាល់​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ក្រោយ​មក​ដល់​កម្ពុជា​ រូប​គេ​បាន​ឡើង​ប្រកួត​ជា​មួយ​កីឡាករ​ប្រដាល់​​ថៃ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ដោយ​​វាយ​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៥៕​

ប្តីប្រពន្ធ និង​កូនស្រី​២​នាក់​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម​នៅក្នុង​ភ្នក់ភ្លើង​

21-5-2015 (1)
​រាជធានី​ភ្នំពេញ : ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ខណៈដែល​ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​ភ្នក់ភ្លើង​ដោយសារ​ករណី​អគ្គីភ័យ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​លេខ​៩២ ស្ថិតក្នុង​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ប្រភព​ព័ត​មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ដែល​ស្លាប់ ប្តី​ឈ្មោះ គឹម ចាន់​រ័ត្ន អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ប្រព​ន្ឋ​ឈ្មោះ សែម សុផល ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ រីឯ​កូនស្រី​២​នាក់ ម្នាក់​ឈ្មោះ គឹម ណា​រី អាយុ​១០​ឆ្នាំ និង គឹម សួស្តី អាយុ​០៣​ឆ្នាំ​។ កូនស្រី​ទាំង​២​បាន​ស្លាប់​នៅ​ជាន់​ឡៅតឿ ចំណែក​ឪពុកម្តាយ​បាន​ស្លាប់​នៅ​ជាន់​ខាងក្រោម​។

​ក្នុង​ហេតុការណ៍​បន្ទាប់ពី​ដឹងថា​ភ្លើង​ឆេះ​ផ្ទះ ជនរងគ្រោះ​បាន​ស្រែក និង​វាយ​ជញ្ជាំង​ផ្ទះ​ដើម្បី​គេចខ្លួន​ដែរ​ខណៈ​ភ្លើង​បាន​ឆាបឆេះ​កណ្តាល​ផ្ទះ ប៉ុន្តែ​ពុំមាន​អ្នកណា​អាចជួយ​បាន ដោយសារ​ភ្លើង​ឆាបឆេះ​ខ្លាំង​និង​លឿន​ពេក​។ ករណី​អគ្គីភ័យ​នេះ​បាន​ផ្តើម​ចេញពីផ្ទះ​ជនរងគ្រោះ​និង​រាលដាល​បំផ្លាញ​លំនៅដ្ឋាន អ្នកជិតខាង​២​ខ្នង​ទៀត​។ ផ្ទះ​ដែល​ឆេះ​ទាំង​៣​ខ្នង​ធ្វើ​អំពី​ឈើ​មាន​ទំហំ​៤X១១​ម៉ែត្រ​ដូចគ្នា គឺ​ផ្ទះ​លេខ​៣,៤(​ផ្ទះ​ជនរងគ្រោះ​) និង​ផ្ទះ​លេខ​៥​។ អគ្គីភ័យ​នេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ខណៈដែល​ជនរងគ្រោះ​បាន​ចាក់សោ​ដេក​លង់លក់​ក្នុង​ដំណេក​៕
21-5-2015 (2)21-5-2015
Share Button

​សូម​ទស្សនា​​វីដេអូ​ GGG ផ្ដួល ​Willie Monroe Jr ឲ្យ​សន្លប់​ម្នាក់​ទៀត កាល​ពី​ថ្ងៃ​សៅរ៍៖

​ស្ដេច​ប្រដាល់​មិន​ធ្លាប់​ចាញ់ ​​​​​ថា​​ចង់​សម្រក​ទម្ងន់​​​ដើម្បី​វ៉ៃ​ជាមួយ Floyd

មកពី សប្បាយ កំពូល​អ្នកប្រដាល់​កាហ្សាក់ស្ថាន​ Gennady Golovkin ឬ​ហៅ​​​ថា “GGG” ដែល​ត្រូវ​បាន​គេ​ដាក់​រហស្ស​នាម​ឲ្យ​ថា “ស្ដេច​ប្រដាល់” ​​បាន​លើក​ឡើង​ថា លោក​​ចង់​សម្រក​ទម្ងន់​ចុះ​នៅ​សល់​ត្រឹម​៧០​គីឡូ​ក្រាម ដើម្បី​សម្រេច​ក្ដី​សុបិន វ៉ៃ​ទល់​នឹង​កំពូល​អ្នក​ប្រដាល់​​​ពិភពលោក​របស់​អាមេរិក Floyd Mayweather។

1

2
​GGG ​ដែល​មាន​ទម្ងន់​ជិត​៧៥​គីឡូក្រាម ​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​វ៉ៃ​ផ្ដួល​ Willie Monroe Jr ​​ត្រឹម​ទឹក​ទី​៦​ទៀត​​ កាល​ពី​ប្រកួត​ថ្ងៃ​សៅរ៍​កន្លង​ទៅ និង​បាន​បង្កើន​កំណត់​ត្រា​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​វ៉ៃ ៣៣​ដង ឈ្នះ​ទាំង​៣៣ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ដល់​ទៅ ៣០​ដង។

3

ចំណែក​ឯ​ Floyd ​ដែល​​ជា​កំពូល​អ្នកប្រដាល់​ពិភពលោក​បច្ចុប្បន្ន មាន​កំណត់ត្រា​ល្អ​ឥត​ខ្ចោះ​ដូច​គ្នា ពោល​គឺ​វ៉ៃ ៤៨​ដង ឈ្នះ​ទាំង​៤៨​ដង និងផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​​បាន២៦ដង​​ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao ​ដោយ​ពិន្ទុ កាល​ពី​ដើម​ខែ​នេះ។

កំពូល​អ្នក​ប្រដាល់ ដែល​ស្ទើរ​តែ​គ្មាន​ដៃ​គូ​វ៉ៃ​ GGG ​បាន​និយាយ​ថា៖ “Mayweather គឺជា​ដៃ​គូ​ នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំ​​ចង់​សម្រក​ទម្ងន់​ចុះ​សល់​ត្រឹម​៧០​គីឡូ​ក្រាម ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​​​ជាមួយ​គេ​អាច​កើត​ឡើង​បាន”។

យ៉ាង​ណា​ក្ដី Floyd ​មាន​ទម្ងន់​តែ​១៤៧​ផោន (ជាង​៦៦​គីឡូ​ក្រាម) ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ GGG អាច​បញ្ចុះ​សល់​ត្រឹម ៧០​គីឡូ ហើយ​ Floyd ​ដំឡើង​ដល់​៧០​គីឡូ​ក្រាម​ដែរ​នោះ ការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ទាំង​២​រូប​នេះ អាច​នឹង​កើត​មាន​ឡើង​មែន៕

Tuesday, May 19, 2015

កម្លាំងនគរបាល ខេត្តព្រះសីហនុ បង្ក្រាបក្រុមចោរ លួចទ្រព្យសម្បត្តិ របស់ជនបរទេស ចំនួន ៥នាក់



មកពី ដើមអម្ពិល ព្រះសីហនុ ៖ កម្លាំងនគរបាល ជំនាញការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំង នគរបាល នៃអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការ បង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព លួចទ្រព្ប សម្បត្តិ និងសម្ភារ របស់ជនបរទេស នៅពេលយប់ និងព្រឹកទៀបភ្លឺ ។
លោក កុល ផល្លី ស្នងការរង នគរបាល និងជាប្រធានការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព លួចសម្ភារ និងទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ ជន រងគ្រោះ កាលពីវេលាម៉ោង៤ព្រឹក ទៀបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោក កុល ផល្លី បានបញ្ជាក់ទៀតថា ក្រោយមានករណី លួចទ្រព្យ និងសម្ភារ របស់ជនបរទេសទាំងនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាឲ្យ ការិយាល័យជំនាញ និងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ទាំងនោះ។
លោកស្នងការរង នគរបាលរូបនេះ បានបន្តថា ក្រោយពីការស្រាវជ្រាវ តាមជំនាញ របស់ខ្លួនរួមកនោះ កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ កម្លាំងនគរបាល របស់លោក បានចាប់ខ្លួន ជនសង្ស័យទាំង៥នាក់ ព្រមទាំងដកហូតនូវវត្ថុតាង ជាច្រើន ផងដែរ។
យោងតាមលោក កុល ផល្លី បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ស៊ុង សុធី អាយុ៤៩ឆ្នាំ មុខរបរ មុខរបរ ជាសន្តិសុខឯកជន PSA ទី២-ឈ្មោះ សិន មុំ អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់  ទី៣-ឈ្មោះ ណុប សំបូរ អាយុ៥២ឆ្នាំ មុខរបរ កម្មករសំណង់ ទី៤-ឈ្មោះ អ៊ូច សុធិន អាយុ៣០ឆ្នាំ មុខរបរលក់ដូ ទី៥-ឈ្មោះ គីម ឡុង អាយុ២៣ឆ្នាំ មុខរបរលក់ដូរ។
បើតាមរបាយការណ៍ របស់នគរបាល បានបង្ហាញថា វត្ថុតាងដែលចាប់ដកហូតបាន រួមមាន ម៉ាស៊ីនបោកខោអាវ១គ្រឿង ម៉ាស៊ីនភ្លើងម៉ាក HONDA ពណ៌ក្រហម១គ្រឿ ទូរទឹកកក  ១គ្រឿង និងដុំទប់ភ្លើង១គ្រឿង ។ 
ដោយឡែកជនរងគ្រោះឈ្មោះ CATAL SAKIT ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើក ហាងលក់ដូរ ជនជាតិ តួរគី ។
បើតាមលោក កុល ផល្លី ក្រោយការ ចាប់ខ្លួន ជនសង្ស័យទាំង៥នាក់ ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញ ខណៈពួកគេ ស្ថិតក្រោមការ សួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

នរណា​ឡូយជាង សុគន្ធ​កញ្ញា និង​ ទេព​ បូព្រឹក្ស លេង​ស្ទីល​ជា​ក្រុម​ដូច​គ្នា​​លើ​ឆាក Awards Night

មកពី សប្បាយ តារា​ដែល​ចាប់​ផ្ដើម​ផ្ទុះ​ល្បី​តាម​រយៈ​បទ Baby I’m Sorry លោក Jimmy Kiss ​​កញ្ញា ​ឱក សុគន្ធកញ្ញា តារាពូកែលេង​ស្ទីល​​​មុខ​ ម៉ូដសក់​ ខោអាវ​ ទេព បូប្រឹក្ស និង​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ដំបូង ប៊ុត សីហា  ​បាន​​អន្ទង​​អារម្មណ៍​ទស្សនិកជន​មិន​តិច​ទេ តាម​រយៈ​ទឹក​ដម​សំនៀង​មុតៗ នៅ​លើ​​ឆាក​​ចម្រុះ​ភ្លើង​ពណ៌​​​នៅ​ក្នុង​​រាត្រី Cambodia Beer Awards Night នៅ​សណ្ឋាគារ​​សូហ្វីតែល​​​ភោគីត្រា​​ភ្នំពេញ​យប់​មិញ​ ដើម្បី​ស្វាគមន៍​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដារ ISO ​របស់​ស្រា​បៀរ​កម្ពុជា​​។ ប៉ុន្តែ អ្វី​ដែល​​ឆាបឆក់​ក្រសែ​ភ្នែក​ទស្សនិកជន​បំផុត​នោះ​គឺ​ តារា​រួម​ទ្រនំ ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស  បាន​លេង​ស្ទីល​​ម្យ៉ាង​ម្នាក់​ប្លែក​តែ​ម្ដង​ ជាមួយ​ក្រុម​រាំ​​រៀង​​ៗ​ខ្លួន​។ តោះ​មើល​បន្តិច​មើល នរណា​ឡូយ​ជាង​នរណា?

Cambodian Beer ISO1

Cambodian Beer ISO512

Cambodian Beer ISO613

Cambodian Beer ISO713

Cambodian Beer ISO7

Cambodian Beer ISO8

Cambodian Beer ISO11

Cambodian Beer ISO10

Cambodian Beer ISO9

Cambodian Beer ISO14

Cambodian Beer ISO31

Cambodian Beer ISO4

ដោយ៖ ប៉ែន សុផាន់ណា

ចេញ​ហើយ! លីក​​កំពូល​កម្ពុជា​រដូវកាល​ថ្មី​ប្រើ​ពេល​តែ​ជាង ៣ ខែ​ប៉ុណ្ណោះ ចាប់​ពី​ខែ​កក្កដា​ទៅ

មកពី សប្បាយ ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​​​ជាតិ មិត្តហ្វូនខេមបូឌានលីក​រដូវកាល​ឆ្នាំ ២០១៥ (MCL 2015) ដែល​ទស្សនិកជន​រង់ចាំ​តាម​ដាន​អស់​​រយៈពេល​យ៉ាង​យូរ បាន​លេច​ដំណឹង​ថានឹង​ចាប់​ផ្ដើម​ពី​​ដើម​ខែ កក្កដា តទៅ​ ​ដោយ​ប្រើ​ពេល​ជាង ៣ ខែ​ប៉ុណ្ណោះ។
 

ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក

បើ​តាម​ប្រភពក្រៀកកិត​មក​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១ កក្កដា ដល់ ១១ តុលា ឆ្នាំ ២០១៥ ដោយ​ប្រើ​រូប​មន្ត​ប្រកួត​​លក្ខណៈ​ទៅ-មក (Home/Away) ដែល​មាន​ក្រុម​ចូលរួម​ចំនួន ១២ ដូច​រដូវកាល ២០១៤ ដែរ។ ​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​ព័ត៌មាន (BTV) ទទួល​បាន​​សិទ្ធ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​ធំ​ប្រចាំ​ប្រទេស​នេះ។

ស្ថានភាព​ពេល​នេះ​ក្រុម​ដែល​អាច​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បែប Home/Away បាន ​មានដូចជា ក្លិប​ភ្នំពេញក្រោន (RSN Stadium), ក្លិប​ស្វាយរៀង (កីឡដ្ឋាន​ខេត្ត​ស្វាយរៀង) , ក្លិប​ក្រសួងការពារជាតិ (កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ) , ក្លិប​វេស្ទើន (កីឡដ្ឋាន​ក្លិប) ហើយ​ទីលាន​​ស្មៅ​សិប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ​ អាច​ធ្វើ​ជា​ទឹក​ដី​កណ្ដាល។

ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​​ការ​រៀបចំ​​ប្រកួត​ប្រើ​ពេល​ខ្លី​នេះ​ដោយ​សារ​នៅ​ចុង​ឆ្នាំ សហព័ន្ធ​កីឡា​​គ្រោង​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​សំខាន់ៗ ជា​ច្រើន​ទៀត​​ដូចជា ពាន​រង្វាន់​មហា​អនុ​តំបន់​ទន្លេរមេគង្គ BIDC Cup (ប្រកួត​រាល់ ២ ឆ្នាំ​ម្ដង) និង​​​អាច​មាន​ពាន​រង្វាន់ Royal Cup (កាល​ពី​ឆ្នាំ​ទៅ​លើក​ពេល​ប្រកួត) ជាដើម។

កាល​ពី​រដូវកាល​មុន​សហព័ន្ធ​បាន​ប្រើ​រូប​មន្ត​ប្រកួត​​សន្សំ​ពិន្ទុ វិលជុំ ២ ជើង ហើយ​​ក្រុម​ភ្នំពេញក្រោន បាន​ក្លាយ​ជា​ជើង​ឯក ក្រោយ​ប្រកួត​ ២២ លើក​ឈ្នះ ១៧ ស្មើ ៣ និង ចាញ់ ២ ប្រកួត មាន ៥៤ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុម​​ជើង​ឯករង​ចម្ការកៅស៊ូបឹងកេត (បឹងកេតអង្គរ) ប្រកួត ២២ លើក​ឈ្នះ ១៥ ស្មើ ២ និង ចាញ់ ៥ ប្រកួត មាន ៤៧ ពិន្ទុ។ សម្រាប់​រដូវកាល​នេះ​មាន​ព័ត៌មាន​លេច​លឺ​​ផ្សេង​គ្នា ដោយ​ខ្លះ​ថា​នឹង​រៀបចំ​ការ​​ប្រកួត​បែប សន្សំពិន្ទុ ហើយ​ខ្លះ​ទៀត​ថា​ប្រកួត​យក​ក្រុម​ខ្លាំង ៤ ទៅ​លេង Play Off។ យ៉ាង​ណា​ក៏​ដោយ Sabay នឹង​ស្វែង​រក​ព័ត៌មាន​​បន្ថែម​ជម្រាបជូន​នៅ​ពេល​ក្រោយ៕


ទី​បំផុត ចន ច័ន្ទលក្ខិណា ព្រម​ទទួល​ស្គាល់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ពោះ​ម៉ាយ

ប្រភពមកពី​ សប្បាយ បន្ទាប់​ពី​ព្យាយាម​មិន​បក​ស្រាយ​ជុំ​វិញ​ចំណង​ស្នេហ៍​ជាមួយ​បុរស​វ័យ​ជាង​៣០​ឆ្នាំ ដែល​គេ​ឃើញ​បណ្ដើរ​គ្នា​ដើរ​កម្សាន្ត​ដល់​ទីក្រុង​ឌូបៃ ហើយ​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ជា​ហូរហែ​នោះ ទី​បំផុត អ្នក​មេម៉ាយ ចន ច័ន្ទលក្ខិណា បាន​ព្រម​ទទួល​ស្គាល់​ថា អ្នក​នាង និង​បុរស​រូប​នោះ ​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​មែន។

ចន ច័ន្ទលក្ខិណា

“ចាស…ពិត​មែន​តើ…” ចន ច័ន្ទលក្ខិណា បាន​ឆ្លើយ​យ៉ាង​ខ្លី​តប​នឹង​សំណួរ Sabay នៅ​ក្នុង​ខួប​កំណើត​កូន​ស្រី តារា​ចម្រៀង អ៊ិត ស្រីពីន សប្ដាហ៍​មុន ពី​អ្វី​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​នានា​បាន​ចុះផ្សាយ​ថ្មី​ៗ​នេះ ជុំ​វិញ​ទំនាក់​ទំនង​របស់​នាង និង​បុរស​ម្នាក់​ដែល​គេ​ឃើញ​ថត​រូប​ផ្អែមល្ហែម​ជាមួយ​គ្នា ក្នុង​ដំណើរ​កម្សាន្ត​ដល់​ទីក្រុង​ឌូបៃ និង​ទី​កន្លែង​ផ្សេង​ទៀត។

បុរស​រូប​នោះ មាន​ឈ្មោះ ហេង ឡុង ជា​បុរស​ពោះ​ម៉ាយ មាន​វ័យ ៣៦​ឆ្នាំ។ ចន ច័ន្ទ​លក្ខិណា បាន​រៀបរាប់​ទៀត​ថា នាង និង​លោក ហេង ឡុង បាន​ជួប​ស្គាល់​គ្នា និង​ស្រឡាញ់​គ្នា​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ហើយ ដែល​ដំបូង​ឡើយ ទំនាក់ទំនង​មួយ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​មួយ​ចំនួន។ ក្រោយ​ពី​សិក្សា​យល់​ចិត្ត​គ្នា​រយៈ​ពេល​ខ្លី អ្នក​នាង​ក៏​ព្រម​ទទួល​ចំណង​មួយ​នេះ។

ចំពោះ​ហេតុផល តារា​ស្រី​វ័យ ៣៥​ឆ្នាំ​រូប​នេះ អះអាង​ថា លោក​ហេង ឡុង គឺ​ជា​បុរស​មាន​ការ​ទទួល​ខុស​ត្រូវ ត្រូវ​នឹង​អ្វី​ដែល​ខ្លួន​ចង់​បាន។ “សម្រាប់​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​បុរស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ហើយ​គាត់ ខ្ញុំ​មើល​ឃើញ​ថា គាត់​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ នេះ​ហេតុផល​មួយ ឯ​មួយ​ទៀត​អាច​ដោយ​សារ​យើង​ជា​មេម៉ាយ និង​ពោះ​ម៉ាយ​ដូច​គ្នា​ដែរ(សើច)!”។


លោក ហេង ឡុង និង ចន ច័ន្ទលក្ខិណា ជា​ពោះ​ម៉ាយ និង​មេម៉ាយ​កូន​មួយ​ដូច​គ្នា ក្រោយ​បាក់​បែក​ជីវិត​គូ​រៀង​ខ្លួន ក្នុង​នោះ​ទាំង​សង្ខាង​សុទ្ធ​តែ​មិន​មាន​បន្ទុក​កូន​ដូច​គ្នា ដោយ ចន ច័ន្ទ​លក្ខិណា កូន​ស្រី ត្រូវ​តុលាការ​កាត់​ឲ្យ​ស្ថិត​ក្នុង​បន្ទុក​អតីត​ស្វាមី ឯ​លោក ឡុង កូន​តែ​ម្នាក់ ក៏​ត្រូវ​កាត់​ឲ្យ​ស្ថិត​ក្នុង​បន្ទុក​អតីត​ភរិយា​ដែរ។

បើ​ទោះ​ជា​បើក​ទម្លាយ​ពី​ទំនាក់​ទំនង​ស្នេហ៍ ស្រប​ពេល​ទាំង​សង្ខាង​មិន​ជាប់​ពាក់​ព័ន្ធ​រឿង​កូន​ផង​ក្ដី ប៉ុន្តែ តារា​សម្ដែង និង​ម៉ូដែល​រូប​នេះ គ្មាន​គម្រោង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ ឬ​រៀប​ការ​ឆាប់​ៗ​នេះ​ទេ។ អ្នក​នាង ថ្លែង​ថា រឿង​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​អ្នក​នាង​ពាក់​ព័ន្ធ​រឿងរ៉ាវ​ជីវិត​គូ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ដូច្នេះ​នាង មិន​ទាន់​បាន​ត្រៀម​ខ្លួន សម្រាប់​ជីវិត​គូ​ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​ទេ។


ចន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង(រូប​ថត៖facebook)

“អត់​ទាន់​ទេ ខ្ញុំ​ចង់​នៅ​ទំនេរ​ខ្លួន​មួយ​រយៈ​សិន អីចឹង​រឿង​រៀប​ការ​គឺ​ខ្ញុំ​អត់​ទាន់​គិត​ហ្មង និយាយ​ទៅ​អាច​យូរ គឺ​ចាប់​ពី​២​ឆ្នាំ​ឡើង​ទៅ​ដែរ”។ រយៈ​ពេល​នេះ ម្ចាស់​ហាង​សាឡន​រូប​នេះ អះអាង​ទៀត​ថា ចង់​យក​ពេល​សិក្សា​គ្នា​ត​ទៅ​ទៀត ក្នុង​នោះ​ក៏​មិន​បារម្ភ​ដែរ​ថា ពេល​វេលា​អាច​ធ្វើ​ឲ្យ​ចិត្ត​គូស្នេហ៍​ផ្លាស់​ប្ដូរ តែ​អ្នក​នាង​ថា នេះ​វេលា​ពិសោធន៍​មួយ។

“បើ​២​ឆ្នាំ ៣​ឆ្នាំ គាត់​ប្រែ​ចិត្ត អីចឹង​ខ្ញុំ​ដឹង​តែ​បាយ​ៗ​ហើយ ព្រោះ​មនុស្ស​យើង​បើ​អាច​ចាំ​គ្នា​បាន យូរ​ប៉ុណ្ណា​ក៏​អាច​ចាំ​បាន​ដែរ ហើយ​នៅ​តែ​​ស្រឡាញ់​គ្នា តែ​បើ​រយៈ​ពេល​ប៉ុណ្ណឹង​គេ​បែក​ចិត្ត អាហ្នឹង​យើង​អាច​ចាត់​ទុក​ថា​សំណាង​ដែរ ព្រោះ​បាន​ឃើញ​ចរិត​មនុស្ស​ពិត”។ ចន ច័ន្ទ​លក្ខិណា ថ្លែង៕

អត្ថបទ៖ ទារិកា

Sunday, May 17, 2015

ចាប់ខ្លួនអ្នកកាសែត «សម្លេងសច្ចៈ» ពីបទ ចែកចាយគ្រឿងញៀន និង ជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ

ប្រភពមកពី សប្បាយ កំពង់ធំ៖ អ្នកកាសែតត្បាញអាយម្នាក់ បម្រើការនៅ អង្គភាព «សម្លេងសច្ចៈ»ត្រូវបាន ចាប់ខ្លួនពីបទចែកចាយ ប្រើ ប្រាស់គ្រឿងញៀន និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ។
អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះថា អ្នកកាសែត  ត្បាញអាយ ឈាន ដន ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅលើគេហដ្ឋានរបស់ខ្លួន ដោយកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្ត លោក សាយ ណូរ៉ា។
លោក គង់ វិមាន បានបញ្ជាក់ថា ជនសង្ស័យ ញាន ដន និងបក្ខពួកមួយចំនួនទៀត តែងតែស្ទាក់បើករថយន្ត  ដេញតាមគោយន្ត ឬ ម៉ូតូ ដឹកឈើធ្វើផ្ទះ និងកសិផលផ្សេងៗ ពីប្រជាពលរដ្ឋតាមដងផ្លូវ តាមរយ:ការប្រើកាមេរ៉ា  ជាអាវុធ ដោយមិនខ្លាចច្បាប់ ឬសមត្ថកិច្ច អាជ្ញាធរនោះឡើយ។
លោក គង់ វិមាន បានបន្តទៀតថា ក្រុមទាំងនេះ បានដាក់គោលដៅ អង្គុយក្នុងរថយន្ត ពីចំណុចព្រំប្រទល់ ខេត្ត ព្រះវិហារ មកទីរួមខេត្តកំពង់ធំ និងពីចំណុចសណ្តាន់ មកទីរួមខេត្ត ពោលពួកគេ មិនបានផ្សាយព័ត៌មានបង្ហាញ  ពីការជួយសង្គមជាតិ និងការរីកចម្រើននោះឡើយ ក្រៅតែពីអង្គុយស្ទាក់សម្លុតគំរាមកំហែង ចាំយកលុយពីប្រជាពលរដ្ឋ។
បើតាមលោក គង់ វិមាន ក្រុមពួកគេទាំងនេះ ក៏មានទីភ្នាក់ងារទូរទស្សន៍ខ្លះផងដែរ ហើយជួនកាលនាំគ្នាទៅយក លុយពីអ្នកនេសាទ ពីចន្លោះ១០ ទៅ៣០លានរៀលឯណោះ ។ យ៉ាងណាក៏ដោយលោក គង់ វិមាន បានបង្ហាញ  ពីវិធានការតាមចាប់ខ្លួនបក្ខពួក និងដៃជើងក្រុមនេះនោះទេ។ ក្រោយការចាប់ខ្លួន អ្នកកាសែតរូបនេះ ត្រូវបានឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដៃ​គូ​ស្រី​ទាំង ១០​ របស់ Rain ក្នុង​រយៈ​ពេល ១៣ឆ្នាំ​ចុង​ក្រោយ

គិត​មក​ដល់​ពេល​នេះ គឺ​១៣ឆ្នាំ​ហើយ ដែល​តារា​ចម្រៀង និង​សម្ដែង​កូរ៉េ Rain (Jung Ji Hoon) បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ។ ក្នុង​រយៈ​ពេល​នេះ Rain បាន​ផ្លាស់​ប្ដូរ​ដៃ​គូ​សម្ដែង​ជា​ច្រើន​នាក់ ដែល​ម្នាក់​ៗ​សុទ្ធ​តែ​ជា​តារា​ល្បី និង​មាន​រូប​សម្រស់​ស្រស់​ស្អាត​រៀង​ៗ​ខ្លួន។ ក្នុង​ចំណោម​ដៃ​គូ​ទាំង ១០​ខាង​ក្រោម​នេះ តើ​ប្រិយមិត្ត​គិត​ថា ​តារា​ស្រី​រូប​ណា​សម្ដែង​សម​ជាមួយ Rain ជាង​គេ?

១. Gong Hyo Jin ក្នុង​រឿង​ភាគ Sang Doo, Let’s Go To School (២០០៣)

1

២.  Song Hye Gyo ក្នុង​រឿង​ភាគ Full House (២០០៤)

2

៣. Shin Min Ah ក្នុង​រឿង​ភាគ A Love To Kill (២០០៥)

8716815fc8e088c19d206fba964f68421225418280_full

៤.  Im Soo Jung ក្នុង​ភាពយន្ត​ខ្នាត​ធំ I’m a Cyborg But That’s OK (២០០៦)

4

៥.  Naomie Harris ក្នុង​ភាពយន្ត​ខ្នាត​ធំ​ហូលីវូដ Ninja Assassin (២០០៩)

5

៦.  Lee Na Young ក្នុង​រឿង​ភាគ Runaway: Plan B (២០១០)

6
61

៧.  Shin Se Kyung ក្នុង​​​ភាពយន្ត​ខ្នាត​ធំ R2B: Return To Base (២០១២)

7
Shin-Se-Kyung-and-Rain-Kiss-Scenes

៨.  Krystal Jung ក្នុង​រឿង​ភាគ My Lovable Girl (២០១៤)

1412924904-4B

៩.  Crystal Liu ក្នុង​រឿង​ភាពយន្ត​ចិន For Love or Money (២០១៤)

LoveMon10

១០. Tiffany Tang ក្នុង​រឿង​ភាគ​ចិន Diamond Lover (២០១៥)

a728
ប្រែ​សម្រួល៖ វ៉ាន់ថន