Pages

Tuesday, May 12, 2015

ព្រាប សុវត្ថិ ទទួល​ស្គាល់​ថា សំឡេង​ធ្លាក់​ចុះ

brought to you by IT Koh Trol
ប្រភពមកពី សប្បាយ​ ថ្មីៗ​នេះ​ តារា​ចម្រៀង​​​លំដាប់​កំពូល ព្រាប សុវត្ថិ បាន​ទទួល​ស្គាល់​ពីការ​​ធ្លាក់​ចុះ​​​នៃ​ទឹកដម​សំឡេង​ មួយរយៈ​​​​​ក្រោយ​នេះ​ ខណៈ​​​​វ័យ​កាន់​តែ​ជ្រេ​ទៅ​មុខ​ទៅ​ហើយ។

simple sleep

លោក​បាន​បញ្ជាក់​ថា៖ “ឥឡូវ​បែក​ជាង​ពី​មុន​ ព្រោះ​ប្រអប់​សំឡេងក៏​​ធំ​ជាង​មុន ហើយ​សំឡេង​ក៏​ផ្លាស់ប្ដូរ​ទៅ​តាម​ហ្នឹង​ដែរ”។ តារា​ចម្រៀង​រូប​នេះ​បាន​បន្ថែម​ថា ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ដំបូង​សំឡេង​របស់​លោក​ក្រអួន​ធ្ងន់​ណាស់ អាច​ស្រែក​បត់បែន​បាន​ដោយ​សេរី ដែល​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​លោក​ស្ទុះ​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី និង ​ទទួល​ស្គាល់​ទូទាំង​ប្រទេស។

ទោះបី​ជា​សំឡេង​ប្រែប្រួល​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​តារា​លំដាប់​ទី​ ១ ​ក្នុង​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​នៅ​តែ​អះអាង​ថា មាន​ការ​យល់​ច្បាស់​ពី​របៀបរបប​នៃ​ការ​ប្រើប្រាស់​សំឡេង​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង ដើម្បី​ច្រៀង​កំដរ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។ “គ្មាន​បារម្ភ​អី​ផង ទោះ​វា​បែក តែ​យើង​ដឹង​ពី​​របៀប​ច្រៀង​វិញ ដូច្នេះ អាច​ស៊ីសង​គ្នា​បាន​”។ លោក​បញ្ជាក់។

ម្យ៉ាង​ទៀត ព្រាប សុវត្ថិ នៅ​តែ​មាន​បទ​ចម្រៀង​ចេញ​ច្រើន​ដដែល ហើយ​មុន​នេះ​បន្តិច បុរស​កូន​ ៣​ នាក់ ​ខាង​លើ​បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ​របស់​លោក​ប្រចាំ​ឆ្នាំ​ ២០១៥ ​ផង​ដែរ ដោយ​អះអាង​ថា ហង្ស​មាស​បាន​ធ្វើ​ឱ្យ​លោក និង ​តារា​ចម្រៀង​ផ្សេង​ទៀត​មាន​ការងារ​ច្រើន។ ម្យ៉ាង​ទៀត ការ​បង្ហាញ មុខ​ក្នុង​នាម​ជា​គណៈកម្មការ​កម្មវិធី Cambodia’s Got Talent និង Cambodian Idol ព្រោះ​បាន​ចែក​រំលែក​បទ​ពិសោធន៍​ទាក់ទង​ទៅ​នឹង​បច្ចេកទេស​ច្រៀង​មួយ​ចំនួន​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ។

ទោះ​បី​ជា ព្រាប សុវត្ថិ បាន​បង្ហើប​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​តិចតួច​​នៃ​សំឡេង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ លោក​អះអាង​ថា មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ការ​ច្រៀង​ឡើយ។ លោក​នៅ​តែ​អាច​ច្រៀង​បាន​ដដែល ខណៈ​ការ​គាំទ្រ​ក៏​នៅ​តែ​មាន មិន​ចាញ់​តារា​ផ្សេង​ទៀត​ឡើយ៕


simple ព្រាប
simple

1 comment: